លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បករខ្មែរ

0

ក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ក្នុងអណ្ណត្តិទី៦ កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០២៤ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន បានទទួលសំលេងឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ក្លាយជាប្រធានសមាគម។

ជាមួយនឹងការទទួលបានតំណែងបន្តពីលោកជំទាវ ចន ច័ន្ទលក្ខិណា ដែលជាអតីប្រធានចាស់នេះ គេរំពឹងថាសមាគមសិល្បករខ្មែរ នឹងកាន់តែមានសមត្ថភាពពេញលេញក្នុងការជួយដល់សិល្បករ ជាពិសេសនឹងលុបបំបាត់បាននូវការប្រកាន់បក្សពួក និង ការរើសអើងទាំងឡាយ ដែលធ្លាប់រងការរិះគន់កន្លងមក។

ជាមួយគ្នានោះ មហាជនក៏ទទូចអោយលោកជំទាវឧកញ៉ា ផ្ដល់ឱកាសអោយសមាសភាពបេក្ខជន២រូបទៀត គឺលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក គួច ខេវិន បានរួមចំណែកជួយដល់សមាគម ក្នុងនាមជាអ្នកមានឆន្ទៈចង់ជួយសមាគមអោយមានការរីកចំរើនផងដែរ ដើម្បីអោយការងារដឹកនាំសមាគម នៅក្នុងអណ្ណត្តិថ្មី កាន់តែមានប្រសិទ្ធិភាព។


LEAVE A REPLY

Please enter your comment!
Please enter your name here