ព្រះរាជវង្សខ្មែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ចុះសួរសុខទុក្ខពលករ

0

ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ ដែលត្រូវបានគេស្គាល់ថាគឺជាព្រះរាជវង្សខ្មែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានយាងចុះសួរសុខទុក្ខប្រជាពលករដោយផ្ទាល់ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ព្រះសកម្មភាពរបស់ព្រះអង្គនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដោយមានវត្តមាន ឯកឧត្ដម វេជ្ជបណ្ឌិត ប៉ោយ ឈិនឡុង រួមទាំងសហការី
អមដំណើរផងដែរ។

ព្រះវត្តមានរបស់ព្រះអង្គ និង ក្រុមការងារ មានការអបអរ និង ស្វាគមន៍យ៉ាងកក់ក្ដៅ ពីអជ្ញាធរមូលដ្ឋាន មន្រ្តីកងកម្លាំងដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រី ប្រជាពលករ និងអាជីវករជាដើម។ ក្នុងឱកាសនោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ក៏បានសំណេះណាលសាកសួរសុខទុក្ខបងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម អមដោយការពាំនាំយកនូវអំណោយជាច្រើន យកទៅប្រគល់ជូន។

អ្នកអង្គម្ចាស់ បានផ្តាំផ្ញើអោយពលករ ដែលបានចំណាកស្រុកទៅធ្វេីការនៅប្រទេសថៃត្រូវគោរពច្បាប់ប្រទេសជាសាម៉ី  និង ច្បាប់ការងារអោយបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងជីវភាពគ្រួសាររៀងៗខ្លួន។ ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន រួមទាំងក្រុមការងារ និង អ្នកស្រី ចន្ធី ដែលបានអមដំណើរ ក៏បានចែកអំណោយដោយផ្ទាល់ ជូនដល់បងប្អូនពលករខ្មែរ រួមនិងមន្រ្តីមុខច្រកដូង រួមមានបាយចំនួន ៣០០ ប្រអប់ និង ទឹកសុទ្ធ ចំនួន 150យួរ ក្រម៉ាកន្សែងខ្មែរ ចំនួន100 ទឹកសុទ្ធចំនួន១០០យួរ និង ថវិកា៥០០,០០០(ហាសិបម៉ឺនរៀល) ព្រមទាំងក្រម៉ាទុកជាអនុស្សាវរីយ៍ដល់បងប្អូនមន្រ្តីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូងផងដែរ។

បន្ទាប់មក អ្នកអង្គម្ចាស់រួមនឹងក្រុមការងារ បានយាងនិងអញ្ជើញបន្តចុះសួរសុខទុក្ខអាជីវករនៅក្នុងផ្សារ ខេ.អ.ឌី (K.R.D)បន្តទៀត ដើម្បីអោយបងប្អូនខ្មែរនៅទីនោះ បានជួបដោយផ្ទាល់ ក្នុងនាមជាព្រះរាជវង្សខ្មែរ ដែលយកចិត្តទុកដាក់ចំពោះបណ្ដាប្រជារាស្ត្រ ក្រោមម្លប់សន្ដិភាព និង ក្រោមម្លប់ព្រះរាជបល្ល័ង្គរបស់ព្រះមហាក្សត្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here