Tablet ស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

0


ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា ដាក់សម្ពោធជាផ្លូវការ ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz មានបាស់6គ្រាប់ អាចដាក់ស៊ីមកាតបាន ក្នុងតម្លៃត្រឹមតែ 249$ ថែមកាដូកក្រើក កាលពីយប់មិញនេះ នៅ Morgan Tower ជាន់ទី 47។
 
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 02 ឧសភា ឆ្នាំ2024 អតិថិជនអាចរកកម្ម៉ង់ ថេប្លេតស៊េរីថ្មី HONOR Pad X9 ក្នុងតម្លៃ 249$  នៅតាម HONOR Showroom ហាងដៃគូរសហការដែលមានស្លាកសញ្ញា HONOR ទូទាំងប្រទេស។
 
ថ្លែងនៅក្នុងកម្មវិធី លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា ថេប្លេតស៊េរីថ្មី HONOR Pad X9 នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងសម្រាប់ការ បំពេញកិច្ចការងារប្រចាំថ្ងៃ ទស្សនាខ្សែភាពយន្ត កម្សាន្ត ឬ បង្ហាត់បង្រៀនបុត្រធីតាតាមអនឡាញជាមួយនឹងអេក្រង់ធំត្រជាក់ភ្នែក កម្រិតបង្ហាញ2K ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកTÜV របស់ប្រទេសអាល្លឺម៉ង់ ល្បឿនអេក្រង់លឿនដូចហោះ 120Hz បាស់6គ្រាន់លាន់លឺច្បាស់ល្អ អាចដាក់ស៊ីមកាតបាន ហើយថែមទាំងតម្លៃល្អត្រឹមតែ 249$ ប៉ុណ្ណោះ។
 
ថេប្លេតស៊េរីថ្មី HONOR Pad X9 ត្រូវបានក្រុមហ៊ុនធ្វើកំណែអាប់ដេតនូវរូបរាងស្លីមតូចស្តើងងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងអេក្រង់ទំហំ 11.5 អ៊ីញ ធំត្រជាក់ភ្នែក មានកម្រិតបង្ហាញ2K ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកTÜV របស់ប្រទេសអាល្លឺម៉ង់ ទោះបីជាប្រើប្រាស់ច្រើនម៉ោងក៏មិនបារម្ភខូចភ្នែក រីឯល្បឿនអេក្រង់លឿនដូចហោះជាមួយនឹងកម្រិត Refresh Rate 120Hz ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ HONOR Pad X9 មានបាស់6 សំឡេងលាន់លឺច្បាស់ល្អ ធ្វើការទស្សនាខែ្សភាពយន្ត កម្មកម្សាន្តនានាកាន់តែអែម។

នៅមិនទាន់អស់ទេ HONOR Pad X9 មកលើកនេះអាចដាក់ស៊ីមកាត ដូចទូរស័ព្ទដៃ ហើយមានថាមពលថ្មធំមហិមា 7250mAh លេងទាល់តែហត់តែមិនបារម្ភអស់ថ្ម។ HONOR Pad X9 មានអង្គផ្ទុកទិន្នន័យ 128GB ប្រតិបត្តិការដោយ CPU Snapdragon® 685 4G Mobile Platform MagicOS 7.1 (Android 13) មកជាសេតជាមួយនឹងក្តារចុច (Keyboard) អាចប្រើប្រាស់បំពេញកិច្ចការងារដូចកុំព្យូទ័រដែរ។
 
រាល់ការកម្ម៉ង់ទុកមុន ថេប្លេតស៊េរីថ្មី HONOR Pad X9 តម្លៃ 249$ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 02 ឧសភា 2024 នឹងទទួលបាន Smart Bluetooth Keyboard, Bluetooth Mouse និង Mouse  Pad ភ្លាមៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here