អគ្គនាយិកា HK7 បំផុស អប្សរា Cambodia Trending Makeup ផ្ទុះការគាំទ្រ

0

វីដេអូ Apsara Cambodia Makeup Trending ត្រូវបានក្រុមអ្នកបង្កើតមាតិការល្បីៗ ព្រមទាំងតារាស្រីជាច្រើននៅក្នុងប្រទេសកម្ពុជាយើងកំពុងបំផុសបំផុល ហើយក៏កំពុងផ្ទុះការគាំទ្រ និង ទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជននៅលើបណ្ដាញសង្គម TikTok, Facebook និង Instagram។

ក្នុងចំណោមអ្នកបង្កើតមាតិកា Apsara Cambodia Makeup Trending នោះផងដែរ អ្នកស្រី អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 និង ជា National Director Missgrand Cambodia 2024 ក៏បានបញ្ចេញ Style Makeup ក្នុងទម្រង់ឈុតអប្សរាបុរាណខ្មែរ ដែលជាមរតកដូនតាយើងមកបង្ហាញតាមរយៈវីដេអូ Makeup Trending ដែលកំពុងល្បីនាយុគសម័យឌីជីថលនេះ។

នេះគឺ Challenge ថ្មីមួយដែលគួរឱ្យកោតសរសើរចំពោះគំនិតច្នៃប្រឌិត ការខិតខំប្រឹងប្រែង និង អត់ធ្មត់ដើម្បីផលិតជាវីដេអូខ្លីយកមកបង្ហោះ ថ្វីបើជា Challenge មួយដែលទទួលឥទ្វិពលពីប្រទេសដ៏ទៃ ប៉ុន្តែវាក៏បានទាញជាប្រយោជន៍មួយដ៏ល្អក្នុងការបំផុសនៅក្នុងបណ្ដាញសង្គមឱ្យដឹងកាន់តែទូលំទូលាយអំពីសិល្បៈទម្រង់វប្បធម៌ខ្មែរ ពិសេសនោះគឺ អប្សរាខ្មែរ ស្រស់ស្អាត ល្វត់ល្វន់ មិនមានជាតិសាសណាអាចធ្វើដូច។

ហើយសង្កេតឃើញថា សិល្បករខ្មែរយើងពិតជាមានស្នាដៃល្អ និង យល់ច្បាស់ពីទម្រង់សិល្បៈបុរាណកាន់តែច្បាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here