ដឹងមូលហេតុដែល ម្ចាស់ប្រេន Pichy P White ចុះចែកទានដល់តាៗស៊ីក្លូទាំងយប់ជាង 100នាក់

0

កាលពីរាត្រីថ្ងៃទី 23 ខែ មេសា ឆ្នាំ2024 មុននេះ អ្នកស្រី កាន់ ចន្ថា ម្ចាស់ប្រេន Pichy P White បានដឹកនាំក្រុមការងារ ចុះចែកនូវអំណោយ និង ថវិកា បន្តិចបន្តួចជូនដល់ពូៗដែលជាអ្នកធាក់ស៊ីក្លូនៅសមាគមស៊ីក្លូផ្លូវ 158 នៅម្ដុំវត្តកោះ ប្រមាណជាង 100នាក់។

សកម្មភាពចុះចែកអំណោយទាំងយប់នេះ ត្រូវបានម្ចាស់ប្រេន Pichy P White បានបញ្ជាក់ថា ដោយសារចំនូវឱកាសពិសេសខួបកំណើតរបស់ខ្លួន និង ជាទូទៅនៅរៀងរាល់ថ្ងៃសីល៌អ្នកស្រីតែងតែធ្វើបុណ្យដាក់ទាន
ទៅកាន់អ្នកដែលខ្វះខាត ឬទៅធ្វើបុណ្យនៅវត្ត ដូច្នេះហើយទើបជាឱកាសមួយឱ្យអ្នកស្រីបានមកចែកទានដល់ពូៗធាក់ស៊ីក្លូនៅថ្ងៃនេះ។

នេះគឺជាគម្រូមួយដ៏ល្អសម្រាប់ម្ចាស់ប្រេនរូបនេះ ខណៈអ្នកស្រី កាន់ ចន្ថា បានយកថ្ងៃពិសេសរបស់ខ្លួនមកចែករំលែកក្ដីស្រឡាញ់ មិនថាតិចក្ដី ច្រើនក្ដី តែក៏ជាចំណែកមួយធ្វើឱ្យអ្នកស្រីសប្បាយចិត្ត និង ជ្រះថ្លា។

អ្នកស្រីបានបង្ហាញអារម្មណ៍រំភើប តែក៏ស្រណោះអាណិតដល់ពូៗ និង លោកតាៗដែលជាអ្នកធាក់ស៊ីក្លូដែលមានកាតលំបាក និង ពុំមានផ្ទះសម្បែងស្នាក់នៅបានកក់ក្ដៅ ហើយក៏គ្មានកូនចៅផ្គត់ផ្គង់បានគ្រប់គ្រាន់។

អ្នកស្រីក៏បានសំណូបពរទៅដល់មហាជន ក៏ដូចជាអ្នកជំនួញអនឡាញដែលមានលទ្ធភាពគួរតែជួយចែករំលែកបន្តទៀតនូវសកម្មភាពមនុស្សធម៌ឱ្យបានផុសផុល ខណៈសព្វថ្ងៃលោកស្រីក៏សង្កេតឃើញថាសប្បុរសជននៅក្នុងប្រទេសកម្ពុជាយើងកាន់តែច្រើន និង អាចជួយរំលែកទៅកាន់អ្នកដែលកំពុងជួបការលំបាកបានកាន់តែទូលំទូលាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here