សម្ងំនៅអាមេរិក ឆ័យលី ដាឡែន បដិសេធមានកំណាន់ចិត្តក្រោយខ្នង

0

ខណៈដែលទៅសម្ដែងនៅអាមេរិក ហើយឃើញតែដើរលូយឆាយ និង មិនកំណត់ពេលមកវិញ ដោយមានទាំងសកម្មភាពដូចកំពុងបោះទីតាំងរស់នៅទីនោះបែបជាប់លាប់ ក្រោមការសង្ស័យថា បណ្ដាលមកពីអ្នកនាងរកបានគូស្នេហ៍ទើបអាចចាក់គ្រឹះបានយូរនោះ អ្នកនាងបានបដិសេធថា ខ្លួនគ្មានសង្សារ ឬ ស្វាមីក្រៅផ្លូវការនៅលើទឹកដីអាមេរិកណាមួយឡើយ។ ពោលគឺហេតុផលដែលអ្នកនាងអាចទៅសម្ដែងនៅទីនោះបានយូរ គឺដោយសារតែហេតុផលផ្សេងប៉ុណ្ណោះ។

បើគិតមកដល់ពេលនេះ តារាចម្រៀង ឆ័យលី ដាឡែន ដែលមានឈ្មោះពិតថា មឿន ម៉ាឡែន បានចេញទៅកាន់សហរដ្ឋអាមេរិកច្រើនខែមកហើយ ហើយក៏ទំនងជាគ្មានគម្រោងត្រលប់មកកាន់ទឹកដីកំណើតវិញឆាប់ៗផងដែរ ដោយសារតែមមាញឹកនឹងការរកលុយ និង ដើរកម្សាន្ត។

អ្នកនាងត្រូវគេឃើញច្រៀងរាំផង និង លក់នំដូរណាត់ ក្នុងហាងមួយផង ដែលអ្នកតាមដានយល់ថា កំពុងបុកគ្រឹះអោយក្លាយជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសនោះ។ អ្នកខ្លះសង្ស័យថា មូលហេតុដែលអ្នកនាងសម្ងំនៅបានយូរយ៉ាងនេះ គឺទំនងជាមានអ្នកស្រលាញ់ផ្ចុងផ្ដើមនៅទីនោះ ប៉ុន្តែអ្នកនាងបានឆ្លើយតបថា គឺចង់បានប្ដីខ្លាំងជាងអ្វីដែលអ្នកលើកឡើងបានខ្សឹបខ្សៀវទៅទៀត ប៉ុន្តែសំខាន់គឺរកមិនទាន់ឃើញ។

យ៉ាងណាមិញអ្នកនាងថា មិនខ្វះអ្នកតាមសួរនាំនោះទេ គឺគ្រាន់តែមិនទាន់ចូលស្លុង100ភាគរយ។ អ្នកនាងថា ហេតុផលដែលអ្នកនាងអាចនៅបានយូរ គឺដោយសារតែបានប្អូនធម៌ជាអណិកជននៅទីនោះធានា ស្របគ្នានឹងខាងសមាគមក៏នឹងមានគម្រោងអោយសម្ដែងបណ្ដាក់គ្នាផង។

អ្នកនាងបង្ហើបថា ខ្លួនអាចនឹងបន្តរស់នៅយូរឆ្នាំនៅអាមេរិកប្រាកដមែន ហើយបើមានស្វាមីនៅទីនោះដូចការលើកឡើងមែន គឺគម្រោងត្រលប់មកនៅស្រុកវិញគឺនឹងកាន់តែឆ្ងាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here