វត្តមានកំពូលតារារ៉េប G-Devith និង ទេព បូព្រឹក្ស បានធ្វើឱ្យកក្រើកសង្ក្រាន្ត ខាឡាលីលី នាពេលកន្លងទៅ

0

កាលពីថ្ងៃទី 06 និង ទី07 មេសា កន្លងទៅក្រុមហ៊ុន Callalilly បានប្រារព្ធធ្វើមហាព្រឹត្តិការណ៍សង្ក្រាន្តទ្រង់ទ្រាយធំប្រចាំឆ្នាំមួយដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបានបញ្ចប់ទើបតែប៉ុន្មានថ្ងៃថ្មីៗនេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តម ជេនណា សម្ភោធកាត់ខ្សែបូយ៉ាងអធឹកអធម។

អ្វីដែលរឹតតែអស្ចារ្យទៀតនោះគឺអគ្គនាយិការក្រុមហ៊ុន Callalilly បានចំណាយនូវថវិការផ្ទាល់ខ្លួនអញ្ជើញកំពូលតារារ៉េបប្រចាំប្រទេស លោក G-Devith និង អ្នកនាង ទេព បូព្រឹក្ស ព្រមជាមួយនឹងវត្តមានកិត្តិយសពីសំណាក់តារាល្បីៗជាច្រើនរូបទៀតបានបង្ហាញខ្លួនយ៉ាងច្រើនកុះករលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ញ៉ំាងបរិយាកាសឱកាន់តែមានភាពសប្បាយរីករាយ ហើយក៏ថែមទាំងមានការលេងបាញ់ទឹកខ្នាតធំត្រជាក់ចិត្តក្នុងកំឡុងអាកាសធាតុក្ដៅនេះផងដែរ។

មហាព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំជាងគេ និង ដំបូងបំផុតប្រចាំឆ្នាំ2024 ដែលក្រុមហ៊ុន Callalilly បានរៀបចំធ្វើឡើងក្រោមការសហការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាជនខ្មែរមកពីគ្រប់ទិសទីប្រមាណជាង 4 ម៉ឺននាក់ក្នុងរយៈពេល2ថ្ងៃ នៅតែធ្វើឱ្យអគ្គនាយិការគឺកញ្ញា Jimmy Meng ញញឹមបិទមាត់មិនជិតក្រោយទទួលបានជោគជ័យក្នុងការរៀបចំកម្មវិធី។

ពិសេសជាងនេះទៅទៀតនោះគឺ កញ្ញាបានគាស់កកាយឡើងវិញនូវ ល្បែងប្រជាប្រិយខ្មែរគ្រប់ទម្រង់ ព្រមទាំងរបាំបុរាណជាច្រើនប្រភេទ រួមជាមួយនឹងស្តង់ពិព័ណ៌ម្ហូបអាហារខ្មែរ ដែលជារសនិយមរបស់ដូនតាយើងមកបង្ហាញនៅក្នុងកម្មវិធី ហាក់ដូចជាស្ថិតនៅក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរយើងពីជំនាន់មុន។

ទាំងនេះគឺជាមោទនភាពមួយដ៏ធំក្នុងនាមខ្លួនជាអ្នករៀបចំ ក៏ដូចជាក្រុមការងារបានបញ្ចេញអស់ពីកម្លាំងកាយចិត្ត បើទោះជាចំណាយថវិការអស់មិនតិចក្ដី តែគឺដើម្បីចង់ឃើញរូបភាពដ៏សប្បាយរីករាយនេះដក់ជាប់នៅក្នុងអារម្មណ៍ និង កែវភ្នែកប្រជាជនខ្មែរក្នុងឱកាសឆ្នាំថ្មីនេះ។

ក្រៅពីផ្ដល់ភាពសប្បាយរីករាយជូនដល់ប្រជាជនខ្មែរនៅក្នុងថ្ងៃសង្ក្រាន្តដ៏ធំមួយនេះកញ្ញា Jimmy ក៏បានចែកជាមួយនឹងផលិតផលដែលកំពុងល្បីជូនដល់ហ្វេនដែលយើងស្គាល់ច្បាស់ថាជាកាហ្វេ ខាឡាលីលី មិនតិចប្រអប់ទេសម្រាប់ជាកាដូដែលតបស្នងជូនហ្វេនក្នុងការគាំទ្រផលិតផលរបស់ក្រុមហ៊ុន ខាឡាលីលី។

LEAVE A REPLY

Please enter your comment!
Please enter your name here