ស្ងាត់ៗ! តារាក្រម៉ិចក្រម៉ើមរូបនេះ រត់ទៅបួសបាត់

0

ទើបតែឃើញបញ្ចេញស្នាដៃកំប្លែងថ្មីៗក្នុងឈុតឆាកសម្ដែងសោះ តារាក្រម៉ិចក្រម៉ើមលោក កែន ឧត្តមវាសនា ត្រូវគេឃើញបង្ហោះរូបជាសាមណេរយ៉ាងព្រងើយ ដោយលោកត្រូវគេអះអាងថា បានសម្រេចចិត្តបួសកាលពីថ្ងៃទី២៣ ធ្នូ មុននេះ។ យ៉ាងណាមិញ លោកមានសង្ឃដីកាថា មិនបួសជារៀងរហូត ឬ យូរថ្ងៃនោះទេ ដោយសារតែលោកក៍ជាប់កុងត្រាជាមួយផលិតករ និងម្យ៉ាង ក៍ត្រូវប្រញាប់មកបំពេញភារៈប្រមូលលុយជួយដល់អ្នកគ្រូ គង់ ណារី ដែលកំពុងប្រឈមធ្ងន់ធ្ងរក្នុងមន្ទីរពេទ្យ។

ព្រះតេជគុណ កែន ឧត្តមវាសនា មានសង្ឃដីកាថា ហេតុផលដែលលោករត់ទៅបួសស្ងាត់ៗ ដោយមិនបានប្រកាសជាចំហរ និងមិនបានអញ្ជើញតារាសិល្បៈអោយចូលរួមក្នុងពិធីកោរសក់ គឺដោយសារតែការបួសក្នងព្រះពុទ្ធសាសនារបស់លោកមិនបានព្រាងទុកពីចម្ងាយ គឺគ្រាន់តែគិតថាអាចដកឃ្លាពីការងារបាន ហើយចំពេលាល្អ ក៍ធ្វើតែម្ដង។ លោកថាខ្លួនជាប់បំណន់ព្រះអង្គធំលើភ្នំគូលែនជាយូរមកហើយ ហើយដោយសារលោកចង់បួសអោយបានមុនដាច់ឆ្នាំមុនចូលឆ្នាំ២០១៩ ទើបលោកសម្រេចចិត្តបួសតែម្ដង ដើម្បីបានសងគុណឳពុកម្ដាយផង។
ពិធីបួសនេះត្រូវបានធ្វើឡើងនៅវត្តក្រពើហារ ក្នុងក្រុងតាខ្មៅ ដោយគ្រោងបួសរៀនតែមួយអាទិត្យប៉ុណ្ណោះ ដើម្បីប្រញាប់មកបំពេញការងារដែលរង់ចាំអោយរដឹកវិញ។ លោកមានសង្ឃដីកាថា”អាត្មាមកបួសហ្នឹងតែ១អាទិត្យទេ ដោយសារជាប់មាត់ជាមួយបារមីលើភ្នំគូលែនផង និងចង់បួសនៅចុងឆ្នាំនឹងផង ទើបអាត្មាសុខចិត្តចោលការងារទាំងអស់ ដើម្បីបានបួស តែអាត្មាអត់បួសលើសកំណត់ទេ ដោយសារត្រូវប្រញាប់ជួយរ៉ៃថវិកាជួយអ្នកគ្រូ គង់ ណារី និងជាប់កុងត្រាថតផង”។

លោក កែន ឧត្តមវាសនា បន្តថា លោកមានព្រះទ័យសប្បាយណាស់ ដែលអាចបានបួសតាមអ្វីដែលខ្លួនធ្លាប់ស្រម៉ៃ បើទោះជាការសម្រេចចិត្តបួសនៅក្នុងពេលនេះ មិនអាចបានលើសពី៧ថ្ងៃ ព្រោះតែការងារមិនអាចដកឃ្លាបាន។ លោកថាក្រៅពីការងារសម្ដែង លោកនៅមានការសង្គមដូចជាប្រមូលថវិកាជួយដល់ក្មេងៗកំព្រា និងសិស្សក្រីក្រ ដូចអ្វីដែលលោកធ្លាប់ធ្វើ ទើបធ្វើអោយលោកសម្រេចចិត្តសឹកវិញក្រោយបួស៧ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here