នៅ សុីនឿន ត្រៀមហោះពីអាមេរិក មកថតចម្រៀងថ្មីនៅហង្សមាស

0

ពិតជាមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដែលគេស្រាប់តែទទួលជ្រាបឡើងវិញ ក្នុងសង្គមសិល្បៈ ក៍ព្រោះតែតារាចម្រៀងធ្លាប់ល្បីឈ្មោះ ក្នុងផលិតកម្មធំ លំដាប់ប្រទេសនៅ សុីនឿនបានបង្ហាញបទចម្រៀងថ្មីក្នុងន័យ អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកនៅដល់ដីអាមេរិកមែន ប៉ុន្តែក៍មានទឹកចិត្តបន្តនឹករលឹកសិល្បៈ នឹកការច្រៀងទីដែលធ្លាប់សម្បូរការគាំទ្រ ពីមហាជន ទើបសម្រេចចិត្តលើកយកចម្រៀងថ្មីៗល្អៗមកចែកជូនមិត្តអ្នកស្តាប់។

ចម្រៀងមួយបទជា ចង្វាក់កន្ទ្រឹម ក្រោមចំណងជើងថា «លង់ស្នេហ៍ក្រមុំAI»ដែលជាការច្រៀងរបស់ លោក នៅ សុីនឿន តារាលំដាប់ហង្សមាស ឃើញថាមានភាពទាន់សម័យទាញអារម្មណ៍។ ចម្រៀងមួយនេះ ត្រូវបានទម្លាយអោយដឹងថា មានការសម្រិតសម្រាំងយ៉ាងពិសេស របស់តារាប្រុសរូបនេះផ្ទាល់។

លើសពីនេះទៅទៀត ក៍ ចម្រៀង លង់ស្នេហ៍ក្រមុំAI ក៍មានការសហការគ្នាចេញពីទឹកចិត្ត បងប្អូនជាអាជីវករ នៅអាមេរិក បានប្រមូលកៀងគរគ្នាបង្ហាញឆន្ទៈលើកស្ទួយ ចម្រៀងមួយនេះអោយផុសឡើងជាស្ថាពរ និងជោគជ័យ។

ទោះជាលោកនៅដល់នាយសមុទ្រ ក៍លោកនៅ សុីនឿន បន្តចេញបទចម្រៀងថ្មីៗបន្តទៀតមិនបោះបង់ចោល ទីលានធ្លាប់តស៊ូនោះឡើយ។ អ្វីដែលកាន់តែធ្វើអោយចាប់អារម្មណ៍មួយ កម្រិតទៀត នៅ សុីនឿន នឹងវិលមកមាតុភូមិ ជាថ្មី ក្រោយបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំរួចជាមួយផែនការជាច្រើន។

គម្រោងនោះ គឺលោកមកថត បទចម្រៀងថ្មីៗដែលខាងផលិតកម្មហង្សមាស រៀបចំទុកជូនលោក ដោយមិនបានបោះបង់។ បែបនេះហើយទើបរុញចិត្តលោក ត្រូវតែពុះមេឃមកច្រៀងតាមសំណូមពរ របស់មេកើយ និងបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ តបតាមការចង់ឃើញពីមហាជន អ្នកគាំទ្រ។

មកទល់ពេលនេះចំណងស្នេហ៍លោក សុីនឿន និងនារីខ្មែរអាមេរិក ទទួលបានភាពរឹងមាំផ្អែមល្ហែមដដែល។ អ្វីដែលរំភើបក្រោយដឹកដៃគ្នាចូលរោងការអស់ជាច្រើនឆ្នាំ អ្នកទាំង២រកបានកាដូចំណងដៃ បានកូន១ទុកជាទីសុភមង្គល។

LEAVE A REPLY

Please enter your comment!
Please enter your name here