ញ៉ាក់សាច់! មង្គលការ សាលនា អ្នកចូលរួមទទួលបានរង្វាន់សឹងគ្រប់ដៃពី HUAWEI សរុបជាង 1ម៉ឺនដុល្លារ

0

កាលពីថ្ងៃទី 28 ខែ មីនា ឆ្នាំ 2024 ថ្មីៗនេះ អ្នកបង្កើតមាតិការលំដាប់ប្រទេសមួយគូគឺស្រីស្អាត ជា ស្រីនា និង លោក ហេង សុខវិសាល បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ធ្វើឱ្យល្បីពាសពេញបណ្ដាញសង្គម។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលបំផុតនោះគឺចាត់ទុកថាជារោងការទី1ដ៏ធំ និង កក្រើកនៅក្នុងប្រទេសកម្ពុជាដោយភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម ក្រៅពីបានសប្បាយជួបជុំអបអរពិធីសិរីមង្គលរបស់ម្ចាស់កម្មវិធី តែបែជាមានឱកាសផ្សងសំណាងទទួលបានរង្វាន់ត្រឡប់ទៅផ្ទះវិញហើយសុទ្ធសឹងតែជារង្វាន់ធំៗ និង មានតម្លៃកប់ពីក្រុមហ៊ុន HUAWEI ដែលសរុបជាទឹកប្រាក់ប្រមាណជាង $10,000 ថែមទៀតផង។

កាដូដែលក្រុមហ៊ុន HUAWEI បានផ្ដល់ជូនជារង្វាន់ទៅដល់ភ្ញៀវកិត្តិយសដែលបានកោសឈ្នះនូវសន្លឹកផ្សងសំណាងក្នុងនោះរួមមាន៖ ដែលមានតម្លៃ $999, Matebook Series Al PC Generation, Huawei MatePad Air, MatePad Pro 13.2” ប្រើកម្មវិធី Office កុំព្យូទ័រ Version Free Licence ពេញមួយជីវិត មានអេក្រង់ធំ កម្រាស់ស្តើងដំបូងគេ មាន Keyboard Touchpad ដែលនឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 29 មីនា 2024 នេះតែម្តង, កាសឆ្លាតវៃ Huawei FreeClip, កុំព្យូទ័រឆ្លាតវៃ, នាឡិកាឆ្លាតវៃ និង កាសឥតខ្សែហួវៃ រាប់រយរង្វាន់ សរុបជាសាច់ប្រាក់ជាង $10,000។ HUAWEI FreeBuds SE2 ព្រមទាំងផលិតផលជាច្រើនមុខផ្សេងទៀតជាច្រើនរយគ្រឿងពីក្រុមហ៊ុន។

បន្ថែមពីនេះទៅទៀតក្រុមហ៊ុន HUAWEI ក៏ដូចជាម្ចាស់កម្មវិធី សាលនា បានផ្ដល់នូវកាដូធំចំពោះអ្នកដែលបានចាប់បាច់ផ្កានៅក្នុងពិធីដោយទទួលបានអាំងប៉ាវ បន្ថែមជាមួយនឹង Laptop ពីក្រុមហ៊ុន HUAWEI ដែលមានតម្លៃជិត 1ពាន់ដុល្លារថែមទៀតផង ហើយម្ចាស់រង្វាន់ធំមួយនេះគឺបានទៅលើកញ្ញា Jasmine Shin ត្រូវជាប្អូនស្រីរបស់តារាសម្ដែង Shin Yubin ។

គួរបញ្ជាក់ផងដែរថា រង្វាន់សរុបជាទឹកប្រាក់ប្រមាណជាង 1ម៉ឺនដុល្លារនេះត្រូវបានក្រុមហ៊ុន HUAWEI ផ្ដល់ជូនជាកាដូចំណងដៃដល់គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ហើយអ្នកទាំងពីក៏បានផ្ដល់ជូនជារង្វាន់ផ្សងសំណាងទៅដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមវិញដើម្បីបង្កើតជាអនុស្សាវរីយ៍ល្អៗ ជាមួយនឹងកាដូដ៏មានតម្លៃ ព្រមទាំងមានអត្ថប្រយោជន៍ ជូនទៅដល់អ្នកដែលបានចូលរួមអបអរកម្មវិធីពិសេសរបស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here