ពិតឬ ក្រោយរស់នៅបែកគ្នាអស់ជាង9ឆ្នាំ ពេលនេះ យ៉ែម សំអូន និង យ៉ាន លីនដា វិលមកត្រូវរ៉ូវគ្នាវិញ?

0

អតីតគូស្វាមីភរិយាលោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា បាននឹងកំពុងធ្វើឱ្យអ្នកតាមដាន និង អ្នកគាំទ្រ រួមទាំងមិត្តសិល្បៈមានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីឃើញការផុសរបស់លោក យ៉ែម សំអូន នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ត្រឹមតែសំណេរជាភាសារអង់គ្លេសថា « first give after 9 year » ដោយភ្ជាប់ជាមួយនឹងរូបថតមួយចំនួនជារូបបំពាក់ចិញ្ចៀន ដែលមិនបានបង្ហាញមុខចំថាជានរណាឱ្យពិតប្រាកដនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកតាមដានក៏ដូចជាអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមបានទាយចំៗថាជាដៃរបស់អតីតភរិយារបស់លោកគឺអ្នកនាង យ៉ាន លីនដា រហូតដល់មានអ្នកខ្លះក៏បានបញ្ចេញមតិថា « គ្រាន់តែឃើញដៃក៏ដឹងថាដៃ បង យ៉ាន លីនដា ដែរ ចូលរួមអបអរ បងទាំងពីរផង »។ ចំពោះការលើកឡើងចំៗបែបនេះបន្ទាប់ពីឧស្សាហ៍ឃើមួយរយៈចុងក្រោយអតីតប្ដីប្រពន្ធមួយគូនេះ បានបង្ហាញភាពស្និទស្នាលរួមគ្នាជាមួយនឹងកូនស្រីឡើងវិញ និង ជាសញ្ញាវិជ្ជមានមួយដែលអាចកើតឡើងចំណោះចំណងស្នេហារបស់អ្នកទាំងពីរក្រោយរស់នៅបែកគ្នាអស់រយៈពេលប្រមាណ9ឆ្នាំកន្លងមកនេះ។

មិនថាការជួបជុំនេះក្នុងន័យមិត្តភាព ឬ ក្នុងន័យបែបណានោះទេដោយសារសាមីខ្លួនទាំងពីរនៅពុំទាន់បានចេញមុខបញ្ជាក់ និង បើកបង្ហាញឱ្យមហាជនឃើញច្បាស់ ប៉ុន្តែអ្នកគាំទ្រក្រោយឃើញការវិលត្រឡប់មកបង្ហាញភាពស្និទស្នាលរវៀងអ្នកទាំងពីរក៏ទទួលបានការសាទរមិនតិចនោះឡើង។

ម្យ៉ាងបន្ទាប់ពីការចែកផ្លូវរបស់អ្នកទាំងពីរអស់រយៈពេលយ៉ាងយូរឆ្នាំ ក៏គេសង្កេតឃើញថា ភាគីទាំងពីរគឺពុំមានដៃគូជីវិតថ្មីរៀងៗខ្លួននោះឡើយ ទើបការវិលត្រឡប់មកល្អជាមួយគ្នាជាថ្មីឡើងវិញនេះ អ្នកគាំទ្រ និង មិត្តៗសិល្បៈក៏បានចូលរួមអបអរសាទរ និង បង្ហាញក្ដីរំភើបជំនួសកូនស្រីរបស់អ្នកទាំងពីរដែលកំពុងតែទទួលបានដំណឹងវិជ្ជមានព្រមទាំងភាពកក់ក្ដៅថែមមួយកម្រិតទៀត និង ជូនពរឱ្យអ្នកទាំងពីរបានជួបជុំគ្នាពិតប្រាកដមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here