ហេតុតែចង់លើកស្ទួយម្ហូបខ្មែរ Jimmy ប្រកាសផ្ដល់ស្តង់ Free ដល់អាជីវករម្ហូបខ្មែរចូលទៅលក់ក្នុងថ្ងៃសង្ក្រាន

0

នៅថ្ងៃទី 06 និង 07 ខែ មេសា នេះក្រុមហ៊ុន Callalilly នឹងមានការប្រារព្ធធ្វើកម្មវិធីសង្ក្រាន ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។

នៅឆ្នាំ 2024 នេះកញ្ញា Jimmy Meng អគ្គនាយិកាក្រុមហ៊ុន Callalilly ក៏បានរំឮក និង នាំយកនូវព្រឹត្តិការណ៍ ព្រមទាំងគាស់កកាយអំពីវប្បធម៌ប្រពៃណីខ្មែរគ្រប់ទំរង់ ពិសេសល្បែងរបាំប្រពៃណីជាតិ ព្រមទាំងម្ហូបអាហារដែលជាចំណង់ចំណូលចិត្តរបស់ខ្មែរយើងមកបង្ហាញក្នុងពេលតែមួយតាមរយៈការធ្វើសង្ក្រាន ជួបជុំអ្នកសិល្បៈ និង បងប្អូនប្រជាជនខ្មែរនៅទីតាំង កោះនរា នាពេលឆាប់ៗនេះ។

អ្វីដែលកាន់តែអស្ចារ្យជាងនេះ កញ្ញា Jimmy ក៏បានប្រកាសផ្ដល់ស្តង់លក់អាហារបែបខ្មែរដោយឥតគិតថ្លៃពេញចំនួន2ថ្ងៃជូនដល់ម្ចាស់អាជីវករដែលមានជំនាញផ្នែកធ្វើម្ហូបខ្មែរ ឱ្យមកលក់នៅក្នុងកម្មវិធីសង្ក្រាន្តរបស់ខ្លួន។

ជាក់ស្ដែងស្តង់ដែលកញ្ញាត្រៀមនឹងប្រគល់ជូនហ្វ្រីនោះ គឺសុទ្ធសឹងតែមានតម្លៃកប់ពពកសម្រាប់ជួល ប៉ុន្តែមូលហេតុដែលកញ្ញាសុខចិត្តទុកកន្លែងទំនេរដោយឥតគិតថ្លៃជូនទៅដល់អាជីវករដែលមានជំនាញក្នុងការធ្វើម្ហូបខ្មែរ យកទៅលក់ គឺដោយសារកញ្ញាផ្តោតលើការជួយលើកស្ទួយ និង ជួយផ្សព្វផ្សាយម្ហូបខ្មែរ នៅក្នុងថ្ងៃ សង្ក្រានខាឡាលីលី ផ្ទាល់តែម្ដង។

ម្យ៉ាងនេះគឺជាផ្នែកមួយដែលកញ្ញាអាចជួយឱ្យបងប្អូនដែលទៅចូលរួមក្នុងកម្មវិធី សង្ក្រាន អាចចូលទៅភ្លក់អាហារខ្មែរ និង ទស្សនាសិល្បៈគ្រប់ទម្រង់ ព្រមទាំងទទួលបាននូវអារម្មណ៍ប្លែកដូចចូលទៅរស់នៅក្នុងសម័យបុរាណ។

LEAVE A REPLY

Please enter your comment!
Please enter your name here