ដើម្បីអបអរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ កញ្ញា Jimmy Meng ដែលត្រូវបានគេស្គាល់ថាជាស្រីស្អាត អគ្គនាយិការរបស់ក្រុមហ៊ុន Callalilly បានរៀបចំមហាព្រឹត្តិការណ៍សង្ក្រាន្ត ខាឡាលីលី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 06 ដល់ថ្ងៃទី 07 ខែ មេសា ឆ្នាំ 2024 ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅ កោះនរា។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កញ្ញា Jimmy បានត្រៀមរៀបចំនូវការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបំផុសគំនិតនិង ផ្សព្វផ្សាយដោយកញ្ញាបាបដឹកនាំក្រុមការងារនិង BA ទាំងអស់ ចូលរួមលេងនូវល្បែងប្រជាប្រិយជាច្រើនដូចជា៖ បោះអង្គុញ, ចោលឈូង, លាក់កន្សែង, ទាញព្រាត់ និង វាយក្អម។ ក្រៅពីនេះក៏មានការការប្រគុំតន្ត្រីជួបជាមួយនឹង Idol ល្បីៗដើម្បីរាំលេងកំសាន្តជាមួយនឹងចង្វាក់ភ្លេងប្រពៃនីរបស់ខ្មែរយើងជាច្រើនទម្រង់ផងដែរ។
មិនតែប៉ុណ្នោះក៏មានបន្ថែមនូវការសម្តែង របាំអប្សរា, របាំត្រុដិ, របាំប្រជាប្រិយគោះត្រឡោក និង ល្បែងរបាំផ្សេងៗជាច្រើនទៀត ដើម្បីបំផុសនូវអត្តសញ្ញាណជាតិខ្មែរ និង ឱ្យកូនខ្មែរសម័យថ្មីបានស្គាល់នូវអ្វីដែលជាកេរ្តិ៍ដំណែលដ៏ផូផង់នៃសិល្បវប្បធម៌ខ្មែរដែលដូនតាបានបន្សល់ទុក។
អ្វីដែលសំខាន់គឺកញ្ញា បាន នាំអារម្មណ៍របស់អ្នកទៅចូលរួមទស្សនាឱ្យបាន ត្រឡប់ទៅកាន់អតីតកាលវិញដោយនាំយកជាមួយនឹង ល្បែង និង សកម្មភាពផ្សេងៗដែលយើងធ្លាប់លេង ម្ហូបអាហារដែលធ្លាប់ញាំកាលពីកុមារភាពវិញ។
ជាងនេះទៅទៀត សង្ក្រាន្ត ខាឡាលីលី ក៏នឹងមានជួយជាស្តង់សម្រាប់បើកឱកាសឱ្យបងប្អូនម្ចាស់អាជីវកម្មជាច្រើនចូលរួម ក៏ដូចជាដាក់លក់នូវអាហារ ភេសជ្ជៈផ្សេងៗ ឬផលិតផលចាំបាច់ណាមួយនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងតម្លៃសមរម្យ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ទទួលបានទំហំស្តង់ 250 x 250cm, ទឹក ភ្លើង អនាម័យ, សន្តិសុខ ២៤ម៉ោង, អំពូលភ្លើង ១ តុ ១ កៅអី ២ និង ប្រម៉ូតផលិតជូនដោយឥតគិតថ្លៃ នៅក្នុងថ្ងៃសង្ក្រាន្តផ្ទាល់តែម្ដង។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះឈ្មោះ និង ទទួលពាក្យគឺនឹងចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ (វេលាម៉ោង១២:០០នាទីយប់)។ សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចចូលទៅតាមដាននៅលើ Facebook page៖ Jimmy Meng Shop, Callalilly ឬ តាមរយៈលេខទូរស័ព្ទ (+855) 10 447 077។
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_02-59-51_707193-kh71.com.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_02-59-55_829820-kh71.com.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-00_915520-kh71.com.jpeg?resize=696%2C449&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-09_615232-kh71.com.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-16_809002-kh71.com.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-25_446166-kh71.com.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-32_108152-kh71.com.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-38_462196-kh71.com.jpeg?resize=696%2C1047&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-44_729900-kh71.com.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-50_922936-kh71.com.jpeg?resize=696%2C1047&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2024/03/phteasdara.com-2024-03-24_03-00-56_186739-kh71.com.jpeg?resize=696%2C463&ssl=1)