ប្រញ៉ាប់ឡើងកន្លែងមានកំណត់ កក់មុនបានមុន ស្តង់សម្រាប់ជួល នៅក្នុងពិធីសង្ក្រាន្ត ខាឡាលីលី

0

កាន់តែពិសេស កាន់តែអស្ចារ្យជាមួយមហាព្រឹត្តិការណ៍សង្ក្រាន្ត Callalilly ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី 06»07 ខែ មេសា ខាងមុខនេះ។ តារាកិត្តិយសល្បីៗ ក្រុម BA របស់ Callalilly ជាច្រើនបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការសម្ដែង និង ជួបជាមួយអ្នកគាំទ្រនៅថ្ងៃសង្ក្រាន្តពេញរយៈពេល2ថ្ងៃ ដែលមានទីតាំងស្ថិតនៅ កោះនរា ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត សង្ក្រាន្ត ខាឡាលីលី ក៏នឹងមានជួយជាស្តង់សម្រាប់បើកឱកាសឱ្យបងប្អូនម្ចាស់អាជីវកម្មជាច្រើនចូលរួម ក៏ដូចជាដាក់លក់នូវអាហារ ភេសជ្ជៈផ្សេងៗ ឬផលិតផលចាំបាច់ណាមួយនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងតម្លៃសមរម្យ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ទទួលបានទំហំស្តង់ 250 x 250cm, ទឹក ភ្លើង អនាម័យ, សន្តិសុខ ២៤ម៉ោង, អំពូលភ្លើង ១ តុ ១ កៅអី ២ និង ប្រម៉ូតផលិតជូនដោយឥតគិតថ្លៃ នៅក្នុងថ្ងៃសង្ក្រាន្តផ្ទាល់តែម្ដង។

នេះគឺជាលើកទីមួយដែលគ្រួសារខាឡាលីលី បានរៀបចំព្រឹត្តិការណ៏សង្ក្រាន្តដ៏ធំអស្ចារ្យ ក្នុងគោលបំណងផ្សព្ធផ្សាយពី ប្រពៃណី វប្បធម៍ ក៏ដូចជាល្បែងប្រជាប្រិយជាច្រើន ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

បន្ថែមពីនេះក្រុមហ៊ុន Callalilly ក៏បានប្រកាសជ្រើសរើសយុវជន យុវនារីជាអ្នកស្ម័គ្រចិត្តជាច្រើនរូបដើម្បីរួមចំណែកក្នុងការជួយរៀបចំព្រឹត្តិការណ៍មួយនេះឱ្យកាន់តែកក្រើក និង ជាឱកាសឱ្យពួកគាត់បានរួមការងារជាមួយអ្នកនាង Jimmy ដែលជា CEO ព្រមទាំង BA ល្បីៗរបស់ក្រុមហ៊ុន Callalilly ផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះឈ្មោះ និង ទទួលពាក្យគឺនឹងចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ (វេលាម៉ោង១២:០០នាទីយប់)។ សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចចូលទៅតាមដាននៅលើ Facebook page៖ Jimmy Meng Shop, Callalilly ឬ តាមរយៈលេខទូរស័ព្ទ (+855) 10 447 077

មិនតែប៉ុណ្នោះអ្នកទាំងអស់គ្នាក៏អាចក្លាយជាផ្នែកមួយដ៏ធំក្នុងការរួមចំណែកជួយលើកស្ទួយនូវសិល្បវប្បធម៌ប្រពៃណីជាតិខ្មែរ ពិសេសបានចូលរួមបង្ហាញនូវអត្តសញ្ញាណជាតិ ការលេងល្បែងប្រជាប្រិយរំឮកទៅដល់វ័យកុមារភាពដូចជា បោះអង្គុយ,ចោលឈូង, ទាញព្រ័ត្ត, លាក់កន្សែង, លោតកៅស៊ូ និង ល្បែងរបាំប្រជាប្រិយជាច្រើនផ្សេងទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតក៏មានការភ្លក់នូវរស់ជាតិម្ហូបខ្មែរដ៏ពិសេសៗជាច្រើនមុខនៅក្នុងព្រឹិត្តិការណ៍សង្ក្រាន្តលើកដំបូងដែលរៀបចំដោយក្រុមហ៊ុន Callalilly ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here