ក្រុមហ៊ុន Callalilly ប្រកាសជ្រើសរើសក្រុមយុវជនស្ម័គ្រចិត្តចូលរួមក្នុងការបង្កើតព្រឹត្តិការណ៍សង្ក្រាន្ត

0

នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Callalilly នឹងរៀបចំមហាព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំអស្ចារ្យមួយដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ០៦ និង ០៧ មេសា ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅទីតាំង កោះនរា ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រុមហ៊ុន Callalilly ក៏បានប្រកាសជ្រើសរើសយុវជន យុវនារីជាអ្នកស្ម័គ្រចិត្តជាច្រើនរូបដើម្បីរួមចំណែកក្នុងការជួយរៀបចំព្រឹត្តិការណ៍មួយនេះឱ្យកាន់តែកក្រើក និង ជាឱកាសឱ្យពួកគាត់បានរួមការងារជាមួយអ្នកនាង Jimmy ដែលជា CEO ព្រមទាំង BA ល្បីៗរបស់ក្រុមហ៊ុន Callalilly ផងដែរ។

មិនតែប៉ុណ្នោះអ្នកទាំងអស់គ្នាក៏អាចក្លាយជាផ្នែកមួយដ៏ធំក្នុងការរួមចំណែកជួយលើកស្ទួយនូវសិល្បវប្បធម៌ប្រពៃណីជាតិខ្មែរ ពិសេសបានចូលរួមបង្ហាញនូវអត្តសញ្ញាណជាតិ ការលេងល្បែងប្រជាប្រិយរំឮកទៅដល់វ័យកុមារភាពដូចជា បោះអង្គុយ,ចោលឈូង, ទាញព្រ័ត្ត, លាក់កន្សែង, លោតកៅស៊ូ និង ល្បែងរបាំប្រជាប្រិយជាច្រើនផ្សេងទៀត។ មិនតែប៉ុណ្ណោះក៏មានការភ្លក់នូវរស់ជាតិម្ហូបខ្មែរដ៏ពិសេសៗជាច្រើនមុខនៅក្នុងព្រឹិត្តិការណ៍សង្ក្រាន្តលើកដំបូងដែលរៀបចំដោយក្រុមហ៊ុន Callalilly ផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះឈ្មោះ និង ទទួលពាក្យគឺនឹងចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ (វេលាម៉ោង១២:០០នាទីយប់)។ សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចចូលទៅតាមដាននៅលើ Facebook page៖ Jimmy Meng Shop, Callalilly ឬ តាមរយៈលេខទូរស័ព្ទ (+855) 10 447 077។


ចុច Links ដែលបានបង្ហាញជូននៅលើផុសរបស់ក្រុមហ៊ុនដូចរូប ខាងក្រោមនេះសម្រាប់ចុះឈ្មោះក្លាយជាក្រុមការងារស្ម័គ្រចិត្តរបស់ Callalilly រួមចំណែកនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំអស្ចារ្យនេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here