ម្ចាស់បទ « ត្រចៀកកាំចាំស្នេហ៍ » ត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សង្ក្រាន្ត ផ្ទះតារា

0

ដើម្បីអបអរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី 5»6»7 ខែ មេសា ឆ្នាំ2024 ខាងមុខនេះ បុរីទីលាង និង សារព័ត៌មានផ្ទះតារា នឹងសហការគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តធំមួយ ពេញរយៈពេល3ថ្ងៃ នៅបរិវេណសួនច្បារក្នុងបុរីទីលាង ស្ថិតនៅខណ្ឌដង្កោ ក្នុងសង្កាត់ព្រៃស។ សិល្បករសិល្បការិនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណជាង100នាក់  ក្រោមការរៀបចំរបស់គ្រួសាតារាកម្ពុជា។

អ្វីដែលគួរអោយកត់សម្គាល់ឃើញថានៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនោះក៏លេចវត្តមាន កម្លោះសង្ហារដែលជាតារាចម្រៀង និង ជាអ្នកនិពន្ធដ៏ឆ្នើម ហើយក៏ជាម្ចាស់បទ « ត្រចៀកកាំចាំស្នេហ៍ » ដ៏ល្បី គឺលោក ឥន្ទ និមិត្ត ដែលកំពុងមានទីផ្សា ពិសេសនោះគឺ បន្ទាប់ពីលោកកំពុងតែត្រៀមបញ្ចេញនូវសាច់រឿងវគ្គ2នៃបទចម្រៀងផងនោះជាមួយនឹងដៃគូគឺកញ្ញា គង់ វិច្ឆិកា ។

វត្តមានលោក ឥន្ទ និមិត្ត ព្រមទាំងសិល្បករ សិល្បការិនី តារាចម្រៀង តារាសម្ដែង តារាកំប្លែងជាច្រើនរូបផ្សេងទៀតដែលត្រៀមខ្លួនអង្រួនឆាកសង្រ្កាន្តក្នុងថ្ងៃនោះ។

សម្រាប់បងប្អូន ចង់ប៉ះដៃដោយផ្ទាល់ ចង់ថតសែលហ្វីដោយផ្ទាល់ ចង់រាំលេងសប្បាយៗជាមួយតារាល្បីៗមុនចូលឆ្នាំខ្មែរមែនទេ កុំភ្លេចចូលរួមទស្សនាដោយសេរី ។ សង្ក្រាន្ត « បុរីទីលាង ផ្ទះតារា » រួមគ្នាសហការដើម្បីវប្បធម៌ ដើម្បីសប្បាយៗ ដើម្បីរួមចំណែកលើកស្ទួយតម្លៃអ្នកសិល្បៈខ្មែរ និង ថែកេរវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរ។

សង្រ្កាន្ត « បុរី ទីលាង ផ្ទះតារា » ចាប់ផ្តើមពីម៉ោង9ព្រឹកតទៅ ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងសំបូរបែប រួមមាន បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ចាប់កូនខ្លែង វាយក្អម លោតបាវ ដណ្ដើមស្លឹកឈើ និង រាំលេងបែបប្រពៃណីខ្មែរ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។ កម្មវិធីទាំងស្រុង នឹងមាន Live ផ្ទាល់ លើផេកផ្ទះតារា ក្នុងមួយថ្ងៃ2លើក ចាប់ពីម៉ោង2រសៀល រហូតដល់5ល្ងាច និង  ចាប់ពីម៉ោង5 កន្លះ ល្ងាច រហូត10យប់ពេញរយៈពេល3ថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here