អគ្គនាយិកាក្រហ៊ុន Callalilly ដឹកនាំ BA ធ្វើរឿងដ៏មានអត្ថន័យនាឱកាសបុណ្យទន្លេ នៅខេត្តសៀមរាប

0

ចាត់ទុកថាជារឿងដ៏កម្រមួយក្នុងចំណោមការធ្វើទីផ្សាទូទៅរបស់ម្ចាស់ប្រេនធំៗនៅក្នុងប្រទេសកម្ពុជា ខណៈជារឿយៗកញ្ញា Jimmy ដែលត្រូវបានគេស្គាល់ថាជា អគ្គនាយិការក្រុមហ៊ុន Callalilly ដ៏ល្បីមួយរូប តែងតែដឹកនាំកូនចៅ ពិសេសនោះគឺក្រុម BAកាន់ៗឆ្នាំរបស់ខ្លួន ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជិតខាង និង ក្នុងប្រទេសស្ទើរតែគ្រប់ខេត្តក្រុងដើម្បីទៅស្គាល់ពីការប្រកបរបររស់នៅប្រចាំថ្ងៃ និង ឱ្យស្គាល់អ្វីថ្មីៗជាច្រើន។

ជាក់ស្ដែងនៅពេលថ្មីៗនេះ កញ្ញា Jimmy ក៏បានដឹកនាំ BA របស់ខ្លួនមួយក្រុមដើម្បីទៅចូលរួមពិធីបុណ្យទន្លេលើកទី៨ នៅឯខេត្តសៀមរាប ជិះទូកទស្សនាទិដ្ឋភាពទន្លេតាមដងស្ទឹងសៀមរាប ដើរកំសាន្ត និង ទស្សនា ទស្សនីយភាព​សិល្បៈ ការតាំងពិពណ៌អំពីជិវិតរស់នៅលើផ្ទៃបឹងទន្លេសាប ការប្រលងប្រជែងអានអត្ថបទ ការប្រណាំង​កង់ ការរត់​កម្សាន្ត ការប្រណាំង​ទូក ការប្រកួត​វាយកូនគោល ជាដើម​ ស្តង់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៌ សម្លៀកបំពាក់ ដែលជាស្នាដៃរបស់ខ្មែរយើងសុទ្ធសាធ និងមានផលិតផលជាច្រើនមុខទៀត ដែលជាអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន។

បន្ថែមពីលើនោះទៅទៀតអគ្គនាយិកា និង BA របស់ Callalilly ទាំងអស់បាននាំគ្នាទៅញាំនំបញ្ចុកទឹកប្រហុក ញាំនំអាកោត្នោតនៅភូមិព្រះដាក់និងបានទៅភ្លក់ទឹកត្នោតខ្មែរដែលមកពីដើមភ្លាមៗ។ ចាត់ទុកថានេះគឺជា concept ថ្មីស្រឡាងមួយដែលកញ្ញា Jimmy ក្លាយជាគម្រូដ៏ល្អមួយឱ្យ BA របស់ខ្លួនដែលមានវ័យក្មេងខ្ចី បានភ្លក់ បានសាក និង យល់ដឹងជាច្រើនអំពីអ្វីដែលដូនតាខ្មែរបានបន្សល់ទុក។

LEAVE A REPLY

Please enter your comment!
Please enter your name here