ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត គ្មានភាគហ៊ុនក្នុងគម្រោងថ្មីនៅក្រុងព្រះសីហនុ

0

ទើបតែបានប្រកាសថានឹងចាប់ដៃគ្នាបើកជំនួញជំហានទី២ បន្ទាប់ពីបណ្ដាក់ទុនរួមគ្នានៅតំបន់ផ្លូវជាតិលេខ៣ នៅម្ដុំព្រៃទទឹង ស្រាប់តែម្ចាស់ បុរីឡេង ណាវ៉ាត្រា ប្រកាសថាគម្រោងរបស់លោកនៅក្រុងព្រះសីហនុ ដែលទើបបើកសម្ពោធកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ មិនមានការចូលរួមពីលោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ដែលប្រកាសថានឹងធ្វើអោយក្លាយជាដៃជំនួញរឹងមាំនោះទេ។ យ៉ាងណាមិញ លោកថាគឺជារឿងសោកស្ដាយ ដោយសារតែគម្រោងវិនិយោគនោះមិនអាចអោយតារាទាំងពីរចូលបាន។

តារាចម្រៀង លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងបញ្ជាក់ថា ហេតុផលដែលតារាចម្រៀងទាំងពីរលើចង់ចូលហ៊ុនដែរ ប៉ុន្តែមិនអាចទៅរួចសម្រាប់គម្រោងនៅកំពង់សោម គឺដោយសារតែលោកជាប់មាត់ជាប់ករជាដៃគូម្នាក់ផ្សេងទៀតដែលជាអ្នកជំនួញផងដែរតាំងពីមុនចាប់ដៃជាមួយលោកព្រាប សុវត្ថិ និងលោក ខេមរៈសិរីមន្ត មកម្លេះ។

លោកថាគម្រោងថ្មីនៅខេត្តព្រះសីហនុគឺជាគម្រោងធំមួយ ហើយតារាចម្រៀងទាំងពីរក៏ចង់ក្លាយជាភាគហ៊ុនសម្រាប់គម្រោងនេះផងដែរ ប៉ុន្តែមកពីភាពជាក់ស្ដែងមិនអាចបន្ថែមដៃគូភាគហ៊ុនទៅកើត ទើបសម្រេចនៅតែរក្សាទ្វេរភាគហ៊ុនជាមួយអ្នកចាស់ដដែល ហើយទម្លាក់លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត ចោល។ លោកថាគម្រោងនៅខេត្តដែលល្បីទំនិញទេសចរណ៍ និងដីធ្លីឡើងថ្លៃនោះ គឺមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីទីប្រជុំឆ្នេរ ហើយសម្រាប់ការចំណាយដើមទុនក៏មិនក្រោម១០០លានដុល្លារនោះដែរ ទើបគ្រាន់តែបានប្រកាសគម្រោងភ្លាម ក៏មានអ្នកចាប់អារម្មណ៍ចុះជាវ។ យ៉ាងណាមិញ លោកថាគម្រោងនៅខេត្តព្រះសីហនុ មិនទាន់នឹងអស់នោះទេ ដោយលោករំពឹងថាគម្រោងក្រោយៗ នឹងមានវត្តមានតារាចម្រៀងទាំង២ក៏ថាបានដែរ អោយតែលោកអាចដាក់ប្រឡោះអោយចូលជាភាគហ៊ុនបាន។

គួរបញ្ជាក់ថា​ គម្រោង​​​វិនិយោគនេះ ស្ថិតនៅលើ​ផ្ទៃ​ដី​១៥០ហិតា នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ ទូល​ទទឹង​២ ឃុំ ទូល​ទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានចម្ងាយ​ប្រមាណជា​២០គីឡូម៉ែត្រ​ពី ក្រុង​កំពង់​សោម។ គម្រោងនេះរួមមាន ​ឡូត៍​ផ្ទះ​ល្វែង ឡូត៍​វីឡា ឡូត៍​ខនដូ ឡូត៍​ឃ្លាំង និង ឡូត៍សម្រាប់​សង់​ផ្ទះ​ជួល​ជា​ដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here