កាលពីថ្ងៃទី17 មីនា ឆ្នាំ2024 ក្រុមហ៊ុន HK7 បានប្រកាសបើកសម្ពោធផលិតផលថ្មី គឺ Collagen HK7 ដោយបានប្រកាសយកតារាស្រី2រូប គឺអ្នកនាង សិទ្ធី នីកា និង កញ្ញា អ៊ៀ ម៉េងលិ ហៅកញ្ញា លិលិ អោយក្លាយជា BA ផ្ដាច់មុខ។
នៅក្នុងពិធីប្រកាសនោះ ក្រៅពីលើកសរសើរដល់ BA ទាំងពីរ ក៏មានពិធីបង្ហាញបេក្ខភាពផ្លូវការរបស់ Miss Grand Cambodia 2024 ខណៈដែលបេក្ខភាពទាំងអស់ ក៏បានដើរបង្ហាញជាមួយនឹងផលិតផលថ្មី ដើម្បីអោយអ្នកចូលរួមបានឃើញពីសមត្ថភាព មុនពេលចូលឆាកប្រកួត។
ការបង្ហាញ BA និង បើកសម្ពោធផលិតផលនេះ បង្ហាញកាន់តែច្បាស់ថា ផលិតផល HK7 កាន់តែមានរីកចំរើន នៅលើវិស័យគ្រឿងសម្អាងនៅកម្ពុជា។ ពិធីទាំងមូល ក៏មានវត្តមាន Top 4 កាលពីឆ្នាំចាស់ និង មាន បវរកញ្ញាផ្សេងទៀតចូលរួមយ៉ាងកុះករផងដែរ។































