ឪពុកតារាសម្ដែង លី ច័ន្ទសីហា ធ្វើកម្មវិធីធំជួបជុំបងប្អូនមិត្តសិល្បៈ មុនចូលឆ្នាំខ្មែរ

0

កាលពីថ្ងៃទី 15 ខែមីនាឆ្នាំ 2024 មុននេះលោក លី សុជនដែលគេស្គាល់ថាជាឪពុកបង្កើតរបស់តារាសម្ដែងអ្នកនាង លីចន្ទសីហា បានធ្វើកម្មវិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនទៅដល់បងប្រុសបងស្រីដែលបានលាចាកលោកទៅនៅក្នុងអំឡុងសម័យកូវីដ19 យ៉ាងអធិកអធមនៅក្នុងបុរីវាស្បូវ។

លោក លី សុជន បន្តទៀតថាមូលហេតុដែលលោករៀបចំកម្មវិធីនេះគឺដើម្បីឧទ្ទិសកុសលជូនទៅដល់បងប្រុស បងស្រីដែលបានលាចាកលោកហើយមួយទៀតគឺលោកចង់ជួបជុំមិត្តអ្នកសិល្បៈមុនពេលឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនិងជាងមកដល់ខាងមុខនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះឃើញថានៅក្នុងកម្មវិធីឃើញមានវត្តមានភ្ញៀវកិត្តិយសនិងសិល្បករសិល្បៈការិនីចាស់ថ្មីល្បីរូបជាច្រើនចូលរួមយ៉ាងច្រើនកុះករខ្លាំងមែនទែន។

ខាងក្រោមនេះជារូបភាពខ្លះៗរបស់កម្មវិធី៖

LEAVE A REPLY

Please enter your comment!
Please enter your name here