ថន ណារ៉ុង លេចមុខក្នុងកម្មវិធី Beat The Best Season2

0

ធ្លាប់តែសម្ដែង ធ្លាប់តែជាជំនួយការអ្នកផលិតកម្មវិធី និង បកចម្រៀងម្ដងម្កាលជាមួយ ព្រះនាងតូច នរោត្តម ជេនណា និង តារាមួយចំនួនជាដៃគូ ពេលនេះ លោក ថន ណារ៉ុង បានក្លាយជាបេក្ខភាពដ៏លេចធ្លោរមួយ នៅក្នុងកម្មវិធី The Beat Best ដែលកំពុងតែធ្វើការប្រកួតប្រជែងហើយ។

វត្តមានចូលប្រកួតរបស់លោក គឺជាលើកទី1 ដែលលោកចូលប្រលងនៅក្មុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។ បើទោះជាកម្មវិធីទាំងមូល ត្រូវគេមើលឃើញថា ចម្រុះដោយបេក្ខភាពសំលេងខ្លាំងៗ តែលោក ថន ណារ៉ុង លើកឡើងថា ខ្លួនមានមោទនភាពថា ដែលធ្លាប់តែរស់នៅមណ្ឌលកុមារ តែអាចក្លាយជាអ្នកសិល្បៈតាមក្ដីស្រម៉ៃ និង ថែមទាំងបានចូលមកប្រលងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ៕