Influence Agency បើកសម្ពោធ ក្រោមវត្តមាន អ្នកផលិត Content ល្បីៗ

0

កាលពីថ្ងៃទី9 មីនា ឆ្នាំ2024 ក្រុមហ៊ុន Influence Agency បានបើកសម្ពោធ យ៉ាងអធឹកអធម ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងថ្ងៃពិសេសនេះដែរ ក៏មានវត្តមានមហាកិត្តិយសពីសំណាក់ព្រះនាងតូច នរោត្តម ជេនណា ដើម្បីអបអរការបើកសម្ភោធក្រុមហ៊ុនកាន់តែមានភាពរីករាយមិនអាចបំភ្លេចបាន។

ដោយឡែកសម្រាប់សិល្បករ influencer និង អ្នកធ្វើ Content ល្បីៗ ត្រូវគេឃើញបង្ហាញខ្លួនយ៉ាងច្រើនកុះករ ដោយ Influencer និង អ្នកធ្វើ Content មកពីប្រទេសចិន ក៏មានវត្តមានយ៉ាងកុះករណាស់ដែរ។ Influence Agency ដែលបានបើកសម្ពោធនេះ គឺជាក្រុមហ៊ុន ទទួលផលិតវីដេអូ ផ្សព្វផ្សាយពាណិជ្ជកម្ម ដោយរួមមានទាំងសេវាកម្មផ្សព្វផ្សាយលើផ្ទាំងប៉ាណូ និង តាមប្រព័ន្ធឌីជីថលបែបទំនើបៗ។

អ្នកនាង​ ខែក​ ចាន់សូរីយា​ នាយកគ្រប់គ្រងផ្នែកលក់​ និងគ្រប់គ្រងកម្មវិធី​ Influence​ Agency បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ក៏មានបណ្ដាញសាព័ត៌មាន INNEWS ដែលមានព័ត៌មានថ្មីៗ ទាន់ហេតុការ ក្នុងការផ្ដល់ជូនព័ត៌មាន និង ពង្រីកការផ្សព្វផ្សាយផ្សេងៗ។ ក្រៅពីមានពិធីចុះកិច្ចព្រមព្រៀងបន្ថែមពីលើការបើកសម្ពោធ ក្រុមហ៊ុនក៏មានក្រុមផលិត ដើម្បីបំពេញរាល់តម្រូវការ របស់ម្ចាស់អាជីវកម្មផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ក្នុងពិធីសម្ពោធក្រុមហ៊ុន Influence Agency។