ឥន្ទ និម្មិត ចាប់ផ្ដើមផលិតសាច់រឿងថ្មី « ត្រចៀកកាំចាំស្នេហ៍ » វគ្គ2

0

បន្ទាប់ពីប្រកាសចេញមុខនៅក្នុងសិល្បៈជាថ្មី តារាចម្រៀង លោក ឥន្ទ និម្មិត ម្ចាស់បទ ត្រចៀកកាំចាំស្នេហ៍ បានចេញផលិតសាច់រឿងថ្មី និយាយពីដំណើររឿងវគ្គ នៃរឿង ត្រចៀកកាំចាំស្នេហ៍ ជាបណ្ដើរៗហើយ ដោយគេឃើញលោក បានបន្តចាប់ដៃសម្ដែងជាមួយ កញ្ញា គង់ វិច្ឆិកា ដែលជាតួស្រីក្នុង MV ត្រចៀកកាំចាំស្នេហ៍ កាលពីវគ្គ1 អោយមកធ្វើជាតួស្រីតភាគ ក្នុងវគ្គ2នេះផង។

អ្វីដែលគេចាប់អារម្មណ៍ គឺលោកបានបង្កើតសាច់រឿង ដោយតម្រូវអោយ តួអង្គប្រុស ដែលជាជនជាតិភូមា កាលពីវគ្គ1 មកកើតជាជនជាតិខ្មែរ លើទឹកដីខ្មែរ មកជួបតួឯកស្រីនៅក្នុងទឹកដីសុវណ្ណភូមិ ដើម្បីឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងវគ្គ2នេះផង។ ដូច្នេះហើយ ទើបសាច់រឿងវគ្គ2 នៃបទ ត្រចៀកកាំចាំស្នេហ៍ នេះ អាចនឹងពិបាកកំណត់ពេលចេញបង្ហោះ ដោយសារតែ ដោយសារតែលោកត្រូវផ្ដិតយកទិដ្ឋភាពពិតៗពីកម្មវិធីវប្បធម៌ខ្មែរ។

ជាក់ស្ដែង ក្នុងទិវារវប្បធម៌ 3មីនា កន្លងទៅ លោកបានយកប្លង់នៃរៀបចំព្រឹត្តិការណ៍នោះ ជាសាច់រឿងមួយ នៅក្នុងសាច់រឿងរបស់ខ្លួន ខណៈដែលកាលពីពិធីបុណ្យអុំទូកកន្លងមក លោក និង កញ្ញា គង់ វិច្ឆិកា ក៏បានចុះថតផ្ដិតយកទិដ្ឋភាពផ្ទាល់ពីពិធីនោះ។ លោក ឥន្ទ និម្មិត ដែលជាម្ចាស់បទ និង ម្ចាស់ MV បញ្ជាក់ថា សាច់រឿងទាំងមូល ក៏នឹងផ្ដិតយកទិដ្ឋភាពក្នុងពិធីសង្ក្រាន្តខ្មែរ នាពេលខាងមុខ ទៅដាក់បញ្ចូលផងដែរ។

អ្វីដែលកាន់តែសរសើរ លោក ក៏ប្រកាសបញ្ចប់សាច់រឿង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយថតបញ្ចប់នៅស្រុកខ្មែរ ដោយសារតែសាច់រឿងនេះ គឺតួអង្គប្រុស គឺជាជនជាតិភូមា កាលពីជាតិមុន ទើបត្រូវតែថតប្លង់បញ្ចប់ នៅប្រទេសមីយ៉ាន់ម៉ា ដូចវគ្គទី1 បើទោះជាត្រូវចំណាយខ្ពស់។

លោកថា ការសម្រេចចិត្តផលិតសាច់រឿងវគ្គ2នេះ នឹងកាន់តែពិសេសជាងមុន ហើយបើទោះជារំពឹងពីការគាំទ្រ នៅមុនទាន់ ច្បាស់នៅឡើយ ក៏លោកនឹងចំណាយការផលិតអោយល្អ ដើម្បីទុកជាស្នាដៃ ក្នុងការចូលរួមលើកស្ទួយសិល្បៈខ្មែរ។

ជាមួយនឹងការប្រកាសនេះហើយ ដែលហ្វេនៗ សរសើរថា លោកគឺជាតារាម្នាក់ ដែលហ៊ានចំណាយក្នុងការផលិតបទចម្រៀង ដោយបទចម្រៀងរបស់លោក ក៏តែងតែបង្កប់ទម្រង់វប្បធម៌ នៅក្នុង MV របស់ខ្លួន ស្ទើរគ្រប់ស្នាដៃ ជាពិសេស MV បទ ត្រចៀកកាំចាំស្នេហ៍ វគ្គ2 នេះ គឺពិតជារំលេចនូវទម្រង់វប្បធម៌ខ្មែរច្រើន ដោយសារតែលោកព្យាយាមដាក់បញ្ចូលនូវព្រឹត្តិការណ៍វប្បធម៌សំខាន់ៗ នៅក្នុងប្រទេស ដាក់បញ្ចូលក្នុងសាច់រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here