ឥន្ទ និមិត្ត ចូលរួមលើកស្ទួយវប្បធម៌ខ្មែរថ្ងៃ ទិវារវប្បធម៌

0

កាលពីថ្ងៃ3 មីនា ឆ្នាំ2024 មុននេះ តារាចម្រៀង លោក ឥន្ទ និម្មិត ម្ចាស់បទ ត្រចៀកកាំចាំស្នេហ៍ និង ដៃគូសម្ដែង គឺកញ្ញា គង់ វិច្ឆិកា ក៏បានចូលរួមលើកស្ទួយ ទិវារវប្បធម៌ 3មីនា នៅសមាគមសិល្បៈហ្វូណនផងដែរ ដោយលោក ឥន្ទ និម្មិត បានទាំងដកស្រង់ឈុតឆាកនៅក្នុងព្រឹត្តិការណ៍នោះ ទុកសម្រាប់ដាក់ក្នុង MV របស់ខ្លួននោះផង ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។

លោក ឥន្ទ និម្មិត និយាយថា នេះគឺជាចូលរួមចែករំលែក និង ផ្សព្វផ្សាយពីអ្វីដែលជាខ្មែរ ហើយលោកក៏រំភើប និង មោទនភាពផងដែរ ដែលលោកគឺជាអ្នកសិល្បៈ បានផ្ដិតយកទិដ្ឋភាពសម្ដែងសិល្បៈស្ទើរគ្រប់ទម្រង់ ពីវប្បធម៌ខ្មែរ ក្នុងទិវារវប្បធម៌ 3មីនា ដើម្បីដាក់ក្នុងសកម្មភាពសិល្បៈរបស់ខ្លួន។

លោកក៏នឹងបន្តផ្ដិតយកទិដ្ឋភាពសង្ក្រាន្ត និង ទិដ្ឋភាពវប្បធម៌ដ៏ទៃទៀត ជារបស់ខ្មែរ ដើម្បីទុកដាក់បញ្ចូលក្នុង MV ដែលលោកត្រៀមចេញខាងមុខផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here