មានអ្វីនៅពីក្រោយខ្នង ទើប ឧកញ៉ា អ៊ាន សៀវម៉ី ទិញឡានផ្ទាល់ខ្លួន នៅអូស្ត្រាលី

0

មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ឧស្សាហ៍ឡើងចុះប្រទេសអូស្ត្រាលីខ្លាំងមែនទែន ដោយទៅមួយលើកៗ គឺប្រើពេលយូរៗនោះផង។

ជាក់ស្ដែងនៅដើមខែមីនានេះ លោកជំទាវក៏កំពុងស្ថិតនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីដូចគ្នា ដោយអ្វីដែលគេភ្ញាក់ខ្លាំង គឺនៅពរលលោកជំទាវបង្ហាញសកម្មភាពទៅទទួលរថយន្តថ្មីមួយគ្រឿង ដែលជាឈ្មោះរបស់ខ្លួន នៅក្នុងក្រុមហ៊ុនលក់រថយន្តដ៏ល្បី នៅក្នុងប្រទេសទំនើបនោះតែម្ដង។ ចម្ងល់មួយកំពុងតែផ្ទុះមានឡើង តើលោកជំទាវមានការងារ និង មានអ្វីនៅពីក្រោយខ្នង នៅប្រទេសអូស្ត្រាលី ទើបលោកជំទាវ មានសិទ្ធិទិញរថយន្តផ្ទាល់ខ្លួននៅទីនោះ?

អ្វីដែលគេកាន់តែស្រឡាំងកាំង គឺរថយន្តដែលលោកជំទាវបានជាវ គឺជាម៉ាកដ៏លំដាប់ តម្លៃជាង40ម៉ឺនដុល្លារ ហើយមិនមែនជាការប្រើឈ្មោះបុគ្គលណាម្នាក់ ដែលមានសញ្ជាតិនៅអូស្ត្រាលីនោះទេ តែគឺជាឈ្មោះរបស់ខ្លូន ដែលបង្ហាញយ៉ាងច្បាស់ថា លោកជំទាវមានទាំងសញ្ជាតិ មានទាំងប័ណ្ណបើកបរនៅទីនោះ។

យ៉ាងណាមិញនេះគ្រាន់តែជាចម្ងល់ប៉ុណ្ណោះ តែការពិតមិនដឹងយ៉ាងណានៅឡើយទេ ដោយសារតែមិនទាន់មានការបកស្រាយពីលោកជំទាវនៅឡើយ។ អ្នកតាមដានលោកជំទាវច្រើនណាស់ សរសើរពីសំណាងរបស់លោកជំទាវ ហើយតាមរយៈរថយន្តផ្ទាល់ខ្លួន នៅប្រទេសអូស្ត្រាលីនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា លោកជំទាវពិតជាមិនធម្មតា ទាំងទ្រព្យ ទាំងឱកាស និង កាតព្វកិច្ច នៅក្នុងប្រទេសអូស្រ្តាលី ដោយមិនមែនមានតែក្រេឌីតនៅកម្ពជានោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here