ប្រពៃណាស់ Jimmy នាំបវរកញ្ញាថៃ មកទទួលបទពិសោធន៍ នៅកម្ពុជា

0

គ្រាន់តែប្រកាសតែងតាំងជា BA ផលិតផល Callalilly នៅក្នុងប្រទេសថៃភ្លាម ម្ចាស់ប្រេន អ្នកនាង Jimmy Meng បានយកបវរកញ្ញា Top 3 ជា Miss Grand Samuth Sakhorn អោយមកធ្វើទស្សនកិច្ចនៅកម្ពុជាភ្លាម ដោយគេឃើញអ្នកនាង បានដឹកនាំបវរកញ្ញាថៃទាំង៣ អោយស្គាល់នូវទីតាំងសំខាន់ៗជាច្រើននៅកម្ពុជា ដោយក្នុងនោះ ក៏បាននាំ BA បរទេស ទាំង៣ ទៅថ្វាយបង្គំរូបសំណាកព្រះបរមរតនកោដ្ឋិ នោះផង។

ក្រៅពីការថតផ្សាយផលិតផល Callalilly ម្ចាស់ប្រេន គឺអ្នកនាង Jimmy Meng ក៏បាននាំកញ្ញាថៃភ្លក់អាហារខ្មែរ និង បំពេញទស្សនកិច្ចដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជា។ នេះក៏ចាត់ទុកថាគឺជាជោគជ័យដ៍ធំមួយផងដែរ ដែលម្ចាស់ប្រេនខ្មែរ អាចវាយលុកទីផ្សារផលិតផលគ្រឿងសំអាងនៅក្នុងប្រទេសថៃ ហើយថែមទាំងអាចយកតារាថៃមកធ្វើជា BA និងបានទាំងនាំ BA ជាតារាថៃ អោយមកទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីអ្វីរបស់កម្ពុជា ទៅកាន់ពិភពលោក។

BA ថៃ ទាំង៣ ក៏នឹងមានសកម្មភាពជាច្រើនទៀត ជាមួយក្រុមហ៊ុនផងដែរ ទាំងក្នុងការផ្សព្វផ្សាយផលិតផល Callalilly នៅថៃ និង កម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here