តារាថៃ Pook Look និង កញ្ញា Rabee ធ្វើឱ្យកក្រើកឆាកតន្ត្រី HK7

0

កាលពីរសៀលថ្ងៃទី 23 ខែកុម្ភះ ឆ្នាំ 2024 មុននេះ អគ្គនាយិការក្រុមហ៊ុន HK7 អ្នកស្រី អ៉ឹម សុគន្ធា បាននាំយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយជូនដល់ហ្វេនៗ និង អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន ឱ្យបានទស្សនានូវការប្រគំតន្ត្រីដ៏អស្ចារ្យរវៀងតារាថៃ កញ្ញា Pook Look និង តារាខ្មែរ កញ្ញា Rabee ព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀតនៅលើឆាកតែមួយ ផ្អើលផ្សាទំនើប K Mall។

យោងតាមការជជីកសួរពីអ្នកសារព័ត៌មានថាតើអ្នកស្រីនឹងមានគម្រោងជ្រើសរើសយកកញ្ញា Pook Look មកធ្វើជា BA ថ្មីប្រចាំក្រុមហ៊ុន HK7 ដែរឬទេ? អ្នកស្រីបានបង្ហើបថា ប្រសិនជាអាច និង មានឱកាសល្អ ហើយកញ្ញា Pook Look ផ្ដល់នូវលក្ខខ័ណ្ឌងាយស្រួលណាមួយដើម្បីធ្វើការជាមួយគ្នា អ្នកស្រីនឹងគិតគូរឿងជ្រើសយកជា BA។

ប៉ុន្តែបច្ចុប្បន្ននេះអ្នកស្រីគ្រាន់តែអញ្ជើញកញ្ញាឱ្យមកចូលរួមសកម្មភាពជាមួយក្រុមហ៊ុន HK7 ដោយសារអ្នកស្រីផ្ទាល់ក៏ជាអ្នកគាំទ្រកញ្ញា Pook Look ហើយអ្វីដែលចៃដន្យនោះគឺ តារាថៃរូបនេះក៏ជាអតិថិជនដែលបានប្រើប្រាស់ជាមួយនឹងកាហ្វេរសម្រក HK7 ស្រាប់។

ហេតុដូចនេះហើយអ្នកស្រីយល់ថា វាអាចជាឱកាសល្អប្រសិនបើអ្នកស្រីគិតគូជ្រើសយកតារាថៃជា BA បន្តបន្ទាប់ដើម្បីបំបែកទីផ្សារក្រុមហ៊ុនឱ្យកាន់តែទូលំទូលាយទាំងក្នុង និង ក្រៅស្រុក ដោយសារភាគច្រើនផលិតផលរបស់អ្នកស្រីគឺមានប្រភពមកពីប្រទេសថៃ និង ផលិតនៅរោងចក្រថៃផ្ទាល់ៗ ដូចនេះវាអាចជាទំនុកចិត្តដ៏សំខាន់មួយក្នុងការជ្រើស BA ជាជនជាតិថៃ។

ក្រៅពីការប្រគុំតន្ត្រីដ៏អស្ចារ្យនេះ អ្នកស្រី អ៉ឹម សុគន្ធា អគ្គនាយិការបស់ក្រុមហ៊ុន HK7 ក៏បានចែកជូនជាកាដូ Free Free រាប់ពាន់កាដូរជូន ទៅកាន់អ្នកទស្សនាផ្ទាល់ ក៏ដូចជាមាន Promotion ពិសេសៗទៅកាន់អតិថិជន និង មានការចាប់ឆ្នោតផ្សងសំណាងយករង្វាន់តូចធំជាច្រើនមុខទៀតនៅក្នុងថ្ងៃពិសេសនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here