មកស្គាល់ ម្ចាស់រោងចក្រថៃ ដែលជាអ្នកធ្វើប្រេនល្បីឈ្មោះ

0

កាលពីថ្ងៃទី22 កុម្ភៈ ឆ្នាំ2024 ក្រុមការងារ ផ្ទះតារា ត្រូវបានអញ្ជើញអោយទៅទស្សនកិច្ច នៅរោងចក្រ Panaadchada Factory នៅខេត្តបឋមឋានីប្រទេសថៃ ដែលជារោងចក្រទទួលធ្វើប្រេន ស្ទើរតែពាសពេញពិភពលោក របស់ប្រទេសថៃ។

ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី คุณ ป่าน ปณัชดา Parn panaadchada ដែលជាម្ចាស់រោងចក្រ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមសារព័ត៌មាន ពីប្រទេសកម្ពុជា បានទៅស្វែងយល់សិក្សា និង បានផ្សព្វផ្សាយពីសេវាកម្មជួយធ្វើប្រេនដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលមានបំណងចង់ក្លាយជាម្ចាស់ប្រេន ហើយមិនចង់ចំណាយទុនខ្ពស់។

លោកស្រី Parn  panaadchada បានលើកឡើងថា នៅក្នុងរោងចក្ររបស់លោកស្រី កំពុងដំណើរការធ្វើប្រេនអោយម្ចាស់អាជីវកម្មនៅស្ទើរតែគ្រប់ប្រទេស លើផលិតផលជាច្រើនមុខ ដូចជា គ្រឿងសម្អាង កាហ្វេសម្រករាង កាហ្វេសុខភាព ផលិតផលសុខភាព ហ្វាយបឺ ជីកសិកម្ម អាហារបំប៉ន និង ផលិតផលជាច្រើនមុខទៀត ដោយភាគច្រើន គឺធ្វើអោយតារាល្បីៗ និង ម្ចាស់ប្រេនធំៗ នៅក្នុងប្រទេសថៃ កម្ពុជា ឡាវ ញូហ្សេឡិន អូស្ត្រាលី មីយ៉ាម៉ា និង បណ្ដាប្រទេសផ្សេងទៀត។

លោកស្រីថា អ្នកដែលចង់ក្លាយជាម្ចាស់ប្រេន មិនបាច់ចំណាយទុនក្នុងកម្រិតមួយខ្ពស់ទៀតទេ គឺត្រឹមតែកុម្ម៉ង់ទំនិញក្នុងចំនួន1000ដប ឬ 1ពាន់កញ្ចប់ គឺជាការស្រេច ហើយតម្លៃដើមក្នុងការផលិត ផ្ទាល់ពីរោងចក្រក៏មិនខ្ពស់នោះដើម ដោយសាររោងចក្រលោកស្រី គឺជារោងចក្រដើម ដែលផលិតដោយផ្ទាល់។

លោកស្រីថា ក្រុមការងារ ផ្ទះតារា គឺជាអ្នកសារព័ត៌មាន ពីប្រទេសកម្ពុជា ដែលរោងចក្របានចាប់ដៃផ្សព្វផ្សាយជាមួយ ហើយអ្នកដែលចង់ធ្វើប្រេន គឺលើផលិតផលអ្វីក៏ដោយ អោយតែទាក់ទងតាមផ្ទះតារា 089 25 36 36 (Telegram) គឺលោកស្រីនឹងធ្វើជូនដោយបេះដូង និង តម្លៃពិសេសទាំងអស់។

លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា ក៏កោតសរសើរផងដែរ ចំពោះការរីកចំរើនរបស់រោងចក្រមួយនេះផងដែរ ដែលកំពុងដើរតួជួយដល់ម្ចាស់ប្រេន នៅទូរទាំងពិភពលោក តែបានផ្ដល់ការស្វាគមន៍ យ៉ាងកក់ក្ដៅ ដល់ក្រុម ផ្ទះតារា។

LEAVE A REPLY

Please enter your comment!
Please enter your name here