ដើមឆ្នាំ2024 អូន យ៉េ យ៉េ ប្រារព្ធខួបកំណើតបើកឆាកមុនគេផ្អើលអ្នកសិល្បៈ

0

តារាកំប្លែងភេទទី3លោក ឃ្លោក មករា ហៅ កញ្ញា យ៉េ យ៉េ បានប្រារព្ធពិធីខួបកំណើរយ៉ាងធំដុំមួយកាលពីថ្ងៃទី3 ខែមករា ឆ្នាំ2024 មុននេះនៅក្នុងភោជនីយដ្ឋាន វីហ្វេ្រន ស្កាយបា សាខាបឹងកក់ ដែលមានវត្តមានអ្នកសិល្បៈ និង មិត្តរួមអាជីបជាច្រើនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកកកុញរហូតខ្វះតុទទួលភ្ញៀវ។

ថ្វីត្បិតឆ្នាំនេះកញ្ញាមិនបានធ្វើធំដុំដូចឆ្នាំមុន និង មិនមានវត្តមានអ្នកមានគុណគឺលោកឪពុកដែលកំពុងធ្លាក់ខ្លួនពិការដោយសារជរាពាធ ដោយកាលពីឆ្នាំមុនកញ្ញាក៏បានរៀបចំកម្មវិធីបង្សកូលជូនលោកឪពុករួចរាល់ដើម្បីបង្ហាញពីការដឹងគុណ និង មិនចង់ឱ្យលោកឪពុកឡើងចុះសោយសាររស់នៅខេត្តឆ្ងាយពីភ្នំពេញនាំឱ្យប៉ះពាល់ដល់សុខភាព។

ទោះយ៉ាងណាកញ្ញាក៏បានទទួលពរជ័យថ្ងៃកំណើតពីលោកអ្នកមានគុណពីចម្ងាយ ហើយកញ្ញ្ញាក៏នៅតែអាចរៀបចំកម្មវិធីនេះឡើងដើម្បីជួបជុំមិត្តៗសិល្បៈនាឱកាសឆ្នាំថ្មីដែលទើបតែចូលមកដល់។

LEAVE A REPLY

Please enter your comment!
Please enter your name here