ទេព បូព្រឹក្ស និងជីដេវីដ ស្អិតរមួតខ្លាំង ក្រោយបើកចំហរស្នេហា

0

ខណៈដែលមនុស្សច្រើននៅឡើយយល់ថាចំណងស្នេហ៍រវាងគូចម្រៀង កញ្ញា ទេព បូព្រឹក្ស និងលោកជីដេវីដ គ្រាន់តែជាការសម្ដែងដូចគ្នានឹងគូស្នេហ៍របស់អ្នកសិល្បៈមួយចំនួន តារាទាំងពីរដួង កាន់តែបង្ហាញអោយឃើញខ្លាំងឡើងថាពួកគេមិនមានអ្វីនឹងលាក់បាំង។

មិនថានៅលើហ្វេសប៊ុក ឬនៅចំពោះមុខមហាជន តារាទាំងពីរហ៊ានអោបថើបគ្នា នឹងបង្ហាញកាយវិកាជាគូស្នេហ៍យ៉ាងស្អិតរមួត ដើម្បីជម្នះក្រសែភ្នែកអ្នកចាប់អារម្មណ៍ដែលយល់ថានោះជាសកម្មភាពដ្រាម៉ា កែប្រែជំហរ។

ស្ទើរតែគ្មានសកម្មភាពណាមួយដែលតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស និងលោក ជីដេវីត ដាច់ឆ្ងាយពីគ្នានោះទេ ខណៈដែលសកម្មភាពខ្លះ គឺអ្នកទាំងពីរស្ទើរតែមានភាពស្អិតរមួតជាងគូស្នេហ៍ខ្លះនោះផង។ ទាំងអាជីពចម្រៀង និងមុខជំនួញ អ្នកទាំងពីរបានផ្សារភ្ជាប់គ្នាគ្មានសល់ ដោយសូម្បីតែស្ទីលក្នុងការតែងខ្លួនក៏ប្លែកៗត្រូវគ្នាមិនខុសពីគូស្នេហ៍ផងដែរ។ ជាក់ស្ដែងរូបថតស្វីតៗរបស់អ្នកទាំងពីរប៉ុន្មានសន្លឹកមុននេះ ដែល ទេព បូព្រឹក្ស បានបង្ហោះអបអរមុនថ្ងៃកំណើតរបស់លោកជីដេវីដ សុទ្ធតែទាក់ភ្នែកមហាជន និងធ្វើអោយម្នាក់ៗចាប់អារម្មណ៍។

រូបភាពប៉ុន្មានសន្លឹកនេះបង្ហាញកាន់តែច្បាស់ថាអ្នកទាំងពីរកាន់តែស្អិតរមួតគ្នាក្នុងផ្លូវស្នេហា បើទោះមិនទាន់កំណត់អោយដឹងពីគម្រោងភ្ជាប់ពាក្យ ឬអាពាហ៍ពិពាហ៍នៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here