តោះមកស្ដាប់បទពិសោធន៍ក្រុមការងារ ផ្ទះតារា នៅលើកោះរ៉ុង

0

ក្នុងដំណើរកម្សាន្តនៅកោះរ៉ុងសម្រាប់ឱកាសចុងឆ្នាំនេះ ក្រុមការងារ ផ្ទះតារា សូមណែនាំជូនមធ្យោបាយធ្វើដំណើរ និង កន្លែងស្នាក់នៅដ៏ល្អ បន្ទាប់ពីក្រុមការងាររបស់យើង បានទទួលបទពិសោធន៍រួចហើយ។

សម្រាប់ការស្នាក់នៅ ក្រុមការងារយើងសូមណែនាំអោយទៅលេងភូមិកោះតូច នៅកោះរ៉ុង ដើម្បីងាយស្រួលទិញអាហារហូបចុក ការដើរកម្សាន្តយ៉ាងសំបូរបែបនៅតាមឆ្នេរ ការជួលម៉ូតូ ឬ ផាស្អាប់ជិះជុំវិញកោះ ព្រោះជាទីប្រជុំជននៅកោះរ៉ុង ហើយណែនាំអោយជ្រើសរើសស្នាក់នៅ នៅ Dream Resort ដោយសារតែជាកន្លែងស្នាក់នៅជាប់ឆ្នេរដ៏ទំនើបស្រស់ស្អាត ផាសុកភាព ដែលស្ថិតនៅចម្ងាយតែបន្តិចពីកំពង់ផែភូមិកោះតូច ដែលងាយស្រួលដើរកម្សាន្ត និង អ៊ូអរនាពេលរាត្រី។

Dream Resort នេះតម្លៃបន្ទប់តែរង្វង់៦០ដុល្លារតែប៉ុណ្ណោះ សម្រាប់ថ្ងៃបុណ្យ តែស្អាត អំណោយផលខ្លាំងសម្រាប់ការកម្សាន្តនៅកោះរ៉ុង មានរថយន្តអគ្គីសនីជូនទៅមកផែ ផ្ដល់ជូនអាហារពេលព្រឹក ហើយមានទាំងមាត់ឆ្នេរសម្រាប់ធ្វើពិធីជប់លៀង និង លម្ហែកាយ អមដោយកន្លែងលក់ស្រាក្រឡុក។

ក្នុងនោះ Dream Resort ក៏ជាប្រភេទផ្ទះស្នាក់នៅដាច់ដោយឡែកៗ ដែលផាសុកភាពផងដែរ។ លោកអ្នកគួរតែតេលេក្រាម កក់បន្ទប់ជាមុន តាមរយៈលេខ 016 628 290 ឬ096 492 9091 ដើម្បីធានាថាមានបន្ទប់អាចជួលបាន ដោយសារតែរីស៊តនេះ រមែងមានភ្ញៀវជួលពេញៗ និងងាយស្រួលអោយក្រុមការងារ យកឡានមកដឹកដល់ផែ។

ដោយឡែកសម្រាប់ការធ្វើដំណើរឆ្លងពីផែខេត្តព្រះសីហនុ ទៅកាន់កោះរ៉ុង ក្រុមការងារយើងសូមណែនាំអោយជិះទូកល្បឿនលឿន របស់ក្រុមហ៊ុន Buva Sea ដោយសារជាក្រុមហ៊ុនដែលមានទូកទំនើប ដែលថ្មីៗ ស្អាតៗ ហើយមានរបាំងការពាររលកសមុទ្រដែលសាចខ្លាំងៗ។

អ្វីដែលសំខាន់ ទូកល្បឿនលឿន Buva Sea មានជើងចេញដំណើរច្រើនជើង ដោយមានជើងចុងក្រោយគឺម៉ោង៥ល្ងាច ដែលអំណោយផលសម្រាប់អ្នកមកកម្សាន្តចង់ផ្លាស់ប្ដូរម៉ោងទៅ និង ត្រលប់ទៅវិញងាយស្រួលជាងទូកល្បឿនលឿនរបស់ក្រុមហ៊ុនផ្សេង។ លោកអ្នកគ្រាន់តែ តេលេក្រាមទៅលេខ 015 888 850 នឹងទទួលបានព័ត៌មានយ៉ាងលម្អិត ពីទូកល្បឿនលឿន Busa Sea សម្រាប់ដំណើរទៅកោះរ៉ុង។


LEAVE A REPLY

Please enter your comment!
Please enter your name here