ហ៊ានណាស់ អ្នកគ្រូ ស្រីពៅ ទៅខេត្តព្រៃវែង ដើម្បីរឿងនេះ

0

កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៣ អ្នកគ្រូ សាត ស្រីពៅ អគ្គនាយិកាក្រុមហ៊ុន SP និង ជាម្ចាស់គ្លីនិក SP បានដឹកនាំក្រុមការងារទៅខេត្តព្រៃវែងទាំងព្រឹក ដោយសារតែមានសំណូមពរអោយអ្នកគ្រូ ទៅចែករំលែកពីចំណេះដឹងជម្ងឺមហារីកមាត់ស្បូន ដែលកំពុងបង្កគ្រោះថ្នាក់ដល់ស្ត្រីដែលខ្វះការយល់ដឹងពីសុខភាព។

នៅក្នុងឱកាសនោះ អ្នកគ្រូក៏បានទៅ Surprise ខួបកំណើតដល់អ្នកស្រី លេងវួចលាង និង លោក ស្វាយ សុថុល ដែលជាគូស្នេហ៍ពិបាកមានកូនទី២ ហើយត្រូវបានផលិតផល SP ជួយអោយមានកូនតាមបំណង ដែលបច្ចុប្បន្នទើបមានវ័យបាន៦ខែ និង ជាកូនដែលគ្រួសារក្នុងភូមិចាត់ទុកថា គឺជាកូនរបស់ SP ។

អ្នកគ្រូ បានទៅបង្រៀនពីការការពារជម្ងឺមហារីកមាត់ស្បូន និង បានពង្រឹងស្មារតី ដែលមានសមាជិកកើតជម្ងឺមហារីកមាត់ស្បូន ដើម្បីកុំអោយបាក់ទឹកចិត្ត។ ក្រោយការពន្យល់ និង ចែករំលែកចំណេះដឹងចប់ អ្នកគ្រូក៏បានចែកកាដូ និង ចែកផលិតផល SP ដើម្បីអោយស្ត្រីប្រើសម្រាប់សំអាតមាត់ស្បូន ដែលជាមធ្យោបាយការពារមេរោគមហារីកមាត់ស្បូន និង ជួយអោយអ្នកដែលពិបាកមានកូនឆាប់មានកូនតាមបំណងនោះផងដែរ។

ទង្វើលះបង់របស់អ្នកគ្រូ និងក្រុមការងារនេះ បានធ្វើអោយអ្នកភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានទទួលចំណេះដឹង រំភើបចិត្ត និង ត្រេកអរយ៉ាងខ្លាំង ដោយចាត់ទុកថាការចែករំលែកចំណេះដឹងពីសុខភាពរបស់អ្នកគ្រូ គឺជាការពញាក់អារម្មណ៍មួយដ៏ធំ។

LEAVE A REPLY

Please enter your comment!
Please enter your name here