ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រាបសំពះបុរសម្នាក់ បង្កភាពភ្ញាក់ផ្អើល

0

វីដេអូខ្លីមួយ កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេឃើញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រាប់តែលុតជង្គង់ ក្រាបសំពះបុរសម្នាក់ មុនពេលដែលនាងត្រូវឡើងសម្ដែង ក្នុងកម្មវិធីរាត្រីចងចាំ។

ឃ្លីបវីដេអូខ្លីនេះ គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្រាបសំពះ លោក កង ឧត្តមមុន្នីនាថ ដែលគេស្គាល់ថា គឺជាអ្នកចាត់ចែងតួម្នាក់ នៅក្នុងព្រឹត្តិការណ៍នោះ ខណៈដែលគេកំពុងឆ្ងល់ថា ហេតុអ្វីតារាដែលលោក កង ឧត្តមមុន្នីនាថ យកទៅជាច្រើននាក់ បែរជាមានតែនាងហ៊ានធ្វើបែបនេះ។

យ៉ាងណាមិញក្រោយការងឿងឆ្ងល់ គេឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេរក្រោមវីដេអូថា គឺដោយសារតែនាងចាត់ទុកលោក កង ឧត្តមមុន្នីនាថ គឺជាអ្នកនាំផ្លូវមួយរូប និងចាត់ទុកជារៀមច្បងដ៏ល្អ ទើបនាងហ៊ានធ្វើបែបនោះចំពោះមុខគេ។

ពាក់ព័ន្ធនឹងចម្ងល់ដ៏រសើបនេះ ផ្ទះតារា បានសុំសម្ភាសន៍ ពីលោក កង ឧត្តមមុន្នីនាថ ដោយព័ត៌មានលម្អិតនឹងមានផ្សាយជូនក្នុងវីដេអូ ដែលមានបង្ហោះនៅក្នុងផេកផ្លូវការ។

LEAVE A REPLY

Please enter your comment!
Please enter your name here