សមសួនណាស់ មួយឈុតលោកជំទាវ ម៉ន ថារ័ត្ន ថ្ងៃបិទកីឡារាំ

0

ក្នុងចំណោមអតីតពិធីការិនី ដែលជោគជ័យក្នុងវិស័យជំនួញ គេនៅតែមើលឃើញថា អ្នកនាង ម៉ន ថារ័ត្ន ដែលបច្ចុប្បន្នជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic នៅតែរក្សាបាននូវការសរសើរជាប្រចាំ គ្រប់ពេលអ្នកនាងទៅចូលរួមកម្មវិធីផ្លូវការម្ដងៗ។

អ្នកនាងតែងតែរំលេចជាមួយនឹងឈុតបែបខ្មែរ ហូលផាមួង និង ដែលធ្វើអោយសម្រស់ម្ចាស់ជំនួញមួយនេះរះត្រដែតឡើងទាំងមានវ័យក្រែលទៅហើយ។ ជាក់ស្ដែង នៅក្នុងពិធីបិទកីឡារាំកម្ពុជា កាលពីពេលថ្មីៗ អ្នកណាក៏លួចសរសើរដែរ ថាអ្នកនាងស្រស់ស្អាត ជាមួយឈុតបែបខ្មែរ ដែលរំលេចដោយជាយសំពត់ក្បូរក្បាច់ និង លម្អដោយផាហ៊ុមខ្មែរ ដែលជាឈុតលេចធ្លោប្លែកគេនៅក្នុងពិធី។

ក្នុងនាមជាភ្ញៀវកិត្តិយស តែអ្នកនាងត្រូវបានអ្នកចូលរួមជាច្រើន សុំថតរូបជាមួយ ដោយសារតែការតែងខ្លួន មើលទៅស្រស់ស្អាត និង ទាក់ភ្នែកមួយឈុតនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here