ឃុង ឃុយ បញ្ជាក់មូលហេតុមិនមានបទចម្រៀងច្រៀងដូច ចេន សាយចៃ នៅផលិតកម្មថោន

0

ក្រៅ​ពី​ចេញ​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​​រួច​មក​​តារា​ចម្រៀង​ខ្មែរ​​សុរិន្ទ​លោក ឃុង ឃុយ មិន​មាន​​បទ​ចម្រៀង​ថ្មី​ដូច​អ្នក​នាង ចេន សាយចៃ នោះ​ទេ​ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្ងប់​ស្ងាត់​នេះ។

ឆ្លើយ​តប​ទៅ​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​លោក ឃុង ឃុយ ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ខ្លួន​ពុំ​​សូវ​មាន​បទ​ថ្មី​ក្រៅ​តែ​ពី​បទ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ដោយ​សារ​តែ​មួយ​រយៈ​នេះ​លោក ជាប់​រវល់​ជាមួយ​ការងារ​ចម្រៀង​នៅ​ឯ​ខេត្ត​សុរិន្ទ​​ស្ទើរ​រក​ពេល​​ទំនេរ​គ្មាន​ ទើប​មិន​សូវ​បាន​​ចេញ​ចូល​មក​ទទួល​បទ​ថ្មី​ដែល​ខាង​ផលិតកម្ម​ថោន​ដាក់​ឲ្យ។

មួយ​វិញ​ទៀត​ទាក់​ទង​ទៅ​នឹង​​ការ​ប្រើប្រាស់​ពាក្យ​នៅ​ក្នុង​បទ​ចម្រៀង​មាន​ពាក្យ​ខ្លះ​លោក មិន​សូវ​យល់​ព្រោះ​តែ​លោក​កើត​នឹង​ធំ​ធាត់​ឡើង​នៅ​ទឹក​ដី​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ។ នៅ​ពេល​ចេញ​បទ​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ថោន​ម្ដង​ៗ​ទាល់​តែ​មាន​អ្នក​ជួយ​សម្រួល​ពាក្យ​ពេចន៍​ខ្មែរ​ខ្លះ​ៗ​ទើប​លោក​អាច​ទៅ​រួច។

លោក​ថា៖”ខាង​ផលិតកម្ម​ថោន​ បាន​ត្រៀម​បទ​​ថ្មី​សម្រាប់​ខ្ញុំ​ដូច​ ចេន សាយចៃ ដែរ​តែ​​មក​ពី​ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ ព្រោះ​រវល់​​​ច្រៀង​នៅ​ឯ​ខេត្ត​សុរិន្ទ​ដើម្បី​រក​ប្រាក់​សិន។ នៅ​សុរិន្ទ​ហ្នឹង​ខ្ញុំ​អត់​មាន​ចូល​ផលិតកម្ម​ណា​មួយ​ផង​គឺ​ខ្ញុំ​ជា​អ្នក​ចម្រៀង​Freelance”។

គួរ​រម្លឹក​ថា លោក​ ឃុង ឃុយ ក្លាយ​ជា​តារា​ចម្រៀង​នៅ​​ក្នុង​ផលិតកម្ម​ថោន​ក្នុង​ឆ្នាំ​​២០១៦ ហើយ​បទ​​ចម្រៀង​មួយ​ចំនួន​របស់​លោក ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នៅ​ក្នុង​ស្រុក​ខ្មែរ​ផង​ដែរ។ ពិសេស​បទ​ចម្រៀង​ចេញ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​​ចាប់​ដៃ​គូ​ជាមួយ​ ចេន សាយចៃ ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here