ក្រោយល្បីបទ«មេម៉ាយសប្បាយចិត្ត» រ័ត្ន រចនា ត្រៀមចេញ Original song ផ្ទាល់ខ្លួនលើកដំបូង

0

ក្រោយ​ពី​ល្បី​បទ​ «មេម៉ាយសប្បាយចិត្ត» រួច​មក​តារា​ចម្រៀង​ រ័ត្ន រចនា ត្រៀម​ចេញ​ Original Song ផ្ទាល់​ខ្លួន​ដើម្បី​បំពេញ​ចិត្ត​​ពុក​ម៉ែ​បង​ប្អូន​ដែល​ស្រឡាញ់​គាំទ្រ​រូប​នាង មួយ​រយៈ។

រ័ត្ន រចនា ថា ដោយ​សារ​តែ​មហាជន​មួយ​ចំនួន​ចង់​ឃើញ​នាង មាន​​ចម្រៀង​ផ្ទាល់​ខ្លួន​ច្រៀង​ទើប អ្នក​និពន្ធ​​​​ម្នាក់​ដែល​​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ថោន​គឺ​លោក យឹម តាស្រង់ សម្រេច​ចិត្ត​​ធ្វើ​បទ​ Original song ឲ្យ​នាង​ច្រៀង​តែ​ម្ដង​ទៅ។ ការ​ចេញ​ចម្រៀង​ថ្មី​លើក​ដំបូង​នេះ​នាង សង្ឃឹម​ថា​​​នឹង​ទទួល​បាន​ការ​​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​​ផង​ដែរ។

ចំពោះ​ Original song ជា​ប្រភេទ​បទ​អ្វី​ រ័ត្ន រចនា សុំ​លាក់​សិន​​ព្រោះ​ចង់​​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​បទ​ថ្មី​​មួយ​នេះ​បង្ហោះ​នៅ​លើ​Youtube ឬ Face book ក្នុង​ពេល​ឆាប់​ៗ​នេះ។ ប្រសិន​​បើ​ Original Song របស់​ខ្លួន​លើ​ដំបូង​ចេញ​មក​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នោះ​នាង នឹង​មាន​គម្រោង​ផលិត​បទ​ថ្មី​​បន្ត​បន្ទាប់​ទៀត។

រ័ត្ន រចនា​ បន្ថែម​ថា​ ការ​ផ្ដល់​កម្លាំង​ចិត្ត​ និង​ជួយ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​គឺ​ជា​ថ្នាំ​ទិព្វ​​ដ៏​ពិសេស​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​ធ្វើ​ឲ្យ​នាង ក៏​ដូច​ជា​អ្នក​និពន្ធ​​មាន​កម្លាំង​ចិត្ត​​​ក្នុង​ការ​ផលិត​បទ​ថ្មី​បន្ត​ទៅ​ទៀត។ បើ​​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​មហាជន​ទេ​នាង ក៏​មិន​អាច​ល្បី​ល្បាញ​ទៅ​បាន​ដែរ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ល្បី​បទ”មេម៉ាយសប្បាយចិត្ត” រួច​មក​គេ​កត់​សម្គាល់​ឃើញ​ថា រ័ត្ន រចនា ចាប់​ផ្ដើម​មាន​ទីផ្សារ​ការងារ​សិល្បៈ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​។ ឯ​តម្លៃ​ខ្លួន​នាង ក៏​ឡើង​ខ្ពស់​ទៅ​តាម​ហ្នឹង​ដែរ។ ជាក់​ស្ដែង​ថ្មី​ៗ​នេះ​នាង ត្រូវ​បាន​​ឧកញ្ញា វ័យ​ក្មេង​ ឡេង ណាវ៉ាត់ត្រា អញ្ជើញ​ឲ្យ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​នា​ឱកាស​​ឆ្លង​ឆ្នាំ​សកល​នេះ​ផង​ដែរ៕​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here