ថ្ងៃសម្ពោធរឿង«ព្រាយ» ផលិតកររឿងបែរជាលួចហូរទឹកភ្នែក កណ្ដាលចំណោម

0

ខុសពីបណ្ដាផលិតករភាគច្រើនដែលសើចសប្បាយ និងរំភើបចិត្តព្រោះភាពយន្តរបស់ខ្លួនត្រូវបានប្រកាសដាក់បញ្ចាំង សម្រាប់លោក ស៊ុម ភារិន ផលិតកររឿង«ព្រាយ» បែរជាលួចហូរទឹកភ្នែកក្នុងពេលពិធីដំណើរការ ដោយលោកបានទាំងប្រកាសអោយដឹងពីមូលហេតុដែលនាំអោយលោកបង្ហូរទឹកភ្នែកនៅពេលនោះផង។ ជាមួយនឹងការបង្ហូរទឹកភ្នែក លោកបែរជាប្រកាសនូវជំនឿចិត្តខ្ពស់ជុំវិញការរំពឹងថាស្នាដៃរបស់ខ្លួនទទួលបានជោគជ័យ។

ពិធីសម្ពោធរឿងដែលបានធ្វើឡើងក្រោមវត្តមានតារាសិល្បៈច្រើនគួរសមនៅថ្ងៃទី១១ ធ្នូនោះ លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្តបានអះអាងថា មនុស្សតិចណាស់ដែលចាប់អារម្មណ៍ថាលោកបានយំហូរទឹកភ្នែក ក្នុងពេលការសម្ដែងល្បុក្កោតត្រូវបានសម្ដែង ដោយលោកបានទាំងយកដៃជូតទឹកភ្នែកផង ដោយសារតែអាណិតអាសូរចំពោះកីឡាករកីឡាការិនីដែលប្រឹងសម្ដែងនោះពេល ដែលខ្លះទម្រាំតែចេះក្បាច់គុនដាវ និងក្បាច់ល្បុក្កតោងបានប៉ុណ្ណឹង គឺត្រូវលះបង់យ៉ាងលំបាក ប៉ុន្តែសម្រាប់ការគាំទ្រវិញ គឺមិនសូវមាន។ លោកចាត់ទុកថា កីឡាករកីឡាការិនីល្បុក្កតោ ដែលប្រឹងសម្ដែងនៅថ្ងៃសម្ពោធភាពយន្តរបស់ខ្លួន ថាសុទ្ធតែបុគ្គលដែលមានឆន្ទៈ ដោយមិនខុសពីលោកដែលប្រឹងទាំងលំបាកដែលសុខចិត្តលះបង់លុយកាក់ និងពេលវេលាមកផលិតកុននោះទេ ទើបដល់ឈុតកីឡាករកីឡាការិនីកាន់ដាវកាប់គ្នាលើឆាក ធ្វើអោយលោកយូរទឹកភ្នែកកណ្ដាលហ្វូង ព្រោះតែគិតដល់ការប្រឹងប្រែងរបស់ខ្លួន ដែលដូចគ្នានឹងការប្រឹងប្រែងរបស់កីឡាករល្បុក្កតោម្នាក់។

លោកបានទាំងប្រកាសផ្ដល់លុយ៤០ដុល្លារសម្រាប់រូបថតមួយសន្លឹក ប្រសិនបើមានម្ចាស់កាមេរ៉ាណាម្នាក់ថតបានរូបយកដៃជូនទឹកភ្នែកមុនពេលឡើងឆាកនោះផង។

លោក ស៊ុម ភារិន បញ្ជាក់ថា ភាពយន្តរឿង«ព្រាយ»គឺជារឿងដែលលោកថតបាន ក្រោយពីលោកចាប់ផ្ដើមយល់ដឹងកាន់តែខ្លាំងពីការផលិតកុន ដោយការចេញថតសម្រាប់ភាពយន្តមួយនេះ គឺលោកបានប្រើបច្ចេកទេសមិនខុសពីក្រុមហូលីវូដ ចេញថតនោះទេ ទើបលោកយល់ថាភាពយន្តមួយនេះ ជារឿងដែលមានគុណភាពជាងគេ ដែលលោករំពឹងថានឹងជោគជ័យក្នុងការដាក់បញ្ចាំង។ ភាពយន្តនេះ នឹងប្រកាសលក់សំបុត្រព្រមគ្នានៅថ្ងៃទី១៣ ធ្នូ នៅភ្នំពេញ និងសៀមរាប ខណៈដែលរោងតាមបណ្ដាខេត្តផ្សេងៗរួមមានបាត់ដំបង និងកំពង់ចាមជាដើម កំពុងទទូចអោយលោកដាក់ថ្ងៃយកទៅបញ្ចាំង ដែលធ្វើអោយលោកមើលឃើញពីការរំពឹងខ្ពស់។ លោកថាភាពយន្តមួយរឿងនេះ ក្រៅពីរំលេចពីជំនឿពាក់ព័ន្ធនឹងព្រាយ ក៏បានលើកកម្ពស់ពីកីឡាល្បុក្កតោ និងជំនឿបុណ្យបាបផងដែរ ដោយការចំណាយក៏មិនអន់បើធៀបនឹងភាពយន្តមុនៗ។

នៅថ្ងៃសម្ពោធដាក់បញ្ចាំងនោះ គេឃើញមានវត្តមានតារាច្រើននាក់បង្ហាញខ្លួន ដោយតារាដែលមិនមែនជាតួសម្ដែងក៏មានច្រើននាក់៖

LEAVE A REPLY

Please enter your comment!
Please enter your name here