ព្រះកាយច័ន្ទ និង​​​ឆានី សូ លេចធ្លោរក្នុងរឿងភាគថ្មី

0

កាលពីយប់ថ្ងៃទី២៤ មេសា គេឃើញភាពយន្តរឿង«ទណ្ឌកម្មស្នេហ៍»ដែលសម្ដែងដោយតារាស្រីកញ្ញាព្រះកាយច័ន្ទ និងលោកឆានី សូ ត្រូវបានដាក់បញ្ចាំងហើយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ខណៈដែលភាពយន្តនេះភាពយន្តត្រូវបានគេដឹងថាបានចំណាយការផលិតអស់រយៈពេលច្រើនខែ និងមានការដឹកនាំដោយផ្ទាល់ដោយផលិតករថៃ។ ភាយន្តនេះ ក៏ត្រូវគេដឹងថាមានសាច់រឿងទាក់ទាញមិនធម្មតាផងដែរ ដោយសារតែបានទិញសាច់រឿងពីភាពយន្តថៃល្បីឈ្មោះមួយ ហើយតួអង្គឯកកញ្ញាព្រះកាយច័ន្ទ និងលោក ឆានី សូ ក៏ត្រូវគេទម្លាយថាសម្ដែងជាមួយយ៉ាងស្អិតរមួតដូចគូស្នេហ៍ក្រៅឆាក ដោយសារតែបានសម្ដែងចប់មួយរឿងនេះ។

យោងតាមការប្រកាសភាពយន្តរឿង«ទណ្ឌកម្មស្នេហ៍»នេះត្រូវបានដាក់ផ្សាយជាសាធារណៈហើយ កាលពីយប់ថ្ងៃទី២៤ មេសានៅប៉ុស្ដិ៍លេខ៥ ដោយភាពយន្តនេះត្រូវបានទម្លាយថាមាន៤០ភាគ និងគ្រោងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ តែ២០ថ្ងៃប៉ុណ្ណោះ ដោយសារតែការចាក់ផ្សាយគឺមួយថ្ងៃ២ភាគ។ ភាពយន្តនេះត្រូវបានប្រកាសថាបញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ អង្គារ និងពុធ ចាប់ពីម៉ោង៧យប់រហូតដល់ម៉ោង៩យប់ ខណៈដែលការបើកឆាកក៏ធ្វើអោយទស្សនាចាប់អារម្មណ៍តែម្ដង រហូតដល់មានការចំអន់ថាតួអង្គប្រុសស្រី បើសម្ដែងនឹងគ្នាស្និទ្ធម្លឹងប្រហែលជាមានស្នេហានឹងគ្នាក្រៅឆាកផងក៏មិនដឹង។

ជាមួយនឹងការលើកឡើងជុំវិញថាស្រឡាញ់គ្នាក្រៅឆាក ឬក៏អត់រវាងតួឯកស្រី និងតួឯកប្រុស កញ្ញាព្រះកាយច័ន្ទ ដែលទទួលបានភាពលេចធ្លោរដោយគ្រាន់តែភាពយន្តរឿង«ទណ្ឌកម្មស្នេហ៍»បង្ហាញខ្លួនថ្ងៃបើកឆាក បានអះអាងថា នាងខ្វល់ពីការចាប់អារម្មណ៍ថានាង និងលោក ឆានី សូ មានទំនាក់ទំនងអ្វីជាពិសេសនោះទេ ប៉ុន្តែនាងកាន់តែមានអារម្មណ៍សប្បាយចិត្តទៅវិញទេ ក្នុងពេលដែលតួអង្គនាង និងតារាសម្ដែងប្រុសរូបនេះ ត្រូវគេចាប់អារម្មណ៍ជាពិសេស។ នាងថាអ្នកគាំទ្ររបស់នាងច្រើនឡើងបានផ្ញើរូបដែលនាងបានសម្ដែងក្នុងរឿង«ទណ្ឌកម្មស្នេហ៍»ព្រមជាមួយនឹងពាក្យថា«សមគ្នាៗ»មកអោយនាងជាច្រើនដោយគ្រាន់តែភាពយន្តដែលនាង និងដៃគូបានសម្ដែងមួយនេះ ទើបនឹងដាក់បញ្ចាំងបាន២ម៉ោងស្មើនឹង២ភាគ កាលពីថ្ងៃទី២៤ មេសា។ នាងថាទម្រាំតែភាពយន្តនេះត្រូវបានបញ្ចប់ ការលើកឡើងថានាង និងលោក ឆានី សូ មានអ្វីពិសេសនឹងគ្នា នឹងអាចកើតច្រើនជាងនេះ ប៉ុន្តែនាងមិនខ្វល់នោះទេ ដោយសារតែនាងដ្បិតថាបានសម្ដែងស្និទ្ធស្នាលតាមការចង់បានរបស់ផលិតករជាមួយលោក ក៏នោះគ្រាន់តែជាការសម្ដែង ហើយសម្រាប់ក្រៅឆាកគឺមិនខុសបងប្អូន។

តោះទស្សនាឈុតខ្លី ក្នុងរឿង«ទណ្ឌកម្មស្នេហ៍»ដែលទើប​ដាក់បង្ហាញនៅប៉ុស្ដិ៍លេខ​៥៖

LEAVE A REPLY

Please enter your comment!
Please enter your name here