ផ្ទុះករណីបោកតារាថ្មីៗ ដល់ថ្នាក់ ព្រហ្ម ប្រសិទ្ធី ចេញមុខព្រលះ

0

មុននេះបន្តិចតារាសម្ដែងលោក ព្រហ្ម ប្រសិទ្ធី បានចេញបង្ហោះភ្លាមៗតបតនឹងផលិតករមួយរូបដែលបានឆបោកតារាថ្មីៗ ដោយតម្រូវអោយតារាថ្មីដែលចង់សម្ដែង ឬចង់ប្រឡូកសិល្បៈត្រូវតែចុះឈ្មោះបង់លុយ។ លោកបានបង្ហោះវាយប្រហារ រហូតធ្វើអោយផលិតកររូបនោះរសើបខ្នង ដោយបានទាំងគម្រាមថា ក្រោយការបង្ហោះរបស់លោក បើផលិតករដដែលដើរនិយាយសម្អុយអ្វីប៉ះពាល់ដល់លោក នោះនឹងលេងគ្នាល្អមើលជាងនេះ។

លោក ព្រហ្ម ប្រសិទ្ធី សរសេរផ្លែផ្កាក្រោយលែងចាស់ដៃដាក់ផលិតករដែលឆបោកតារាថ្មីៗនោះថា«សុខៗបាត់friend មួយ សង្ស័យមានខ្លួនម៉ងពៅមាស ? ដៀលឯងសុទ្ធតែ មនុស្សអគតិ?? ចង់បញ្ជាក់ថា មនុស្ស អគតិដូចខ្ញុំ មិនចេះបោកគេទេ ។ បាបកម្ម មានពិតណា.. ការពិតមិនមែនរឿងខ្ញុំទេ ក៌គ្មានអ្វីគួរលូកដៃដែរ តែនេះខ្ញុំនឹកដល់ការតស៊ូពីដំបូងឆ្លងកាត់មកបែបណា ? ធលាប់ដែរតាស់ ចុះឈ្មោះដើម្បីមានឱកាស តែចុងក្រោយបោកសុទ្ធ?? ?? ឃើញចឹងក៌គ្រាន់តែនិយាយប្រយោលចោលទេ បើខ្ញុំដឹងថាមាននិយាយអ្វី ដែលប៉ះពាល់ដល់ខ្ញុំម្ដងទៀត ប្រយ័ត្នណា។ បញ្ជាក់៖ ថតរឿង មិនអស់លុយទេ មានតែបានលុយ ព្រោះខ្ញុំតួស្រាប់ ខ្ញុំដឹង ? បើគេចង់បានពីខ្ញុំ គឺគេចចារសុំតែម្ដង មិនមែនធ្វើកាត»។ ការបង្ហោះរបស់លោក គឺបន្ទាប់ពីអះអាងថាផលិតកររូបនេះឆេះដុំហើយបានសម្ដីមាក់ងាយនឹងឈឺឆ្អាលរបស់លោក និងបន្ទាប់ពីលោកបង្ហោះជុំវិញករណីឆបោករបស់ផលិតករនោះ ដោយសំណេរថា«លឺថា ចង់ក្លាយជាអ្នកសម្ដែង រឺ តារាសម្ដែងណឹង ត្រូវដាក់ពាក្យ ដាក់CV ធ្វើកាត អស់លុយ ? យើស សម័យនេះហើយ នៅមកបោកគ្នាតាមរបៀបនេះទៀត សូមបញ្ឍប់ជាបន្ទាន់នៅទង្វើលីលានេះ។ មិចបានមកបោកគ្នាបែបនេះ? បញ្ជាក់បងប្អូនអោយដឹង បើមានសមត្ថភាព រូបសម្បត្តិត្រូវតាមសាច់រឿង នឹងតួអង្គ គេយកហើយ មិនចាំបាច់ចំណាយមួយរៀលទេ។ កុំចាញ់បោក ពួកឆ្លៀតឱកាស ??? ខងម៉ង!»។

គួរបញ្ជាក់ថាករណីបែបនេះ មិនមែនជាករណីទី១នោះទេ ដោយក្នុងពេលកន្លងមកផលិតករដែលបោកលុយតួថ្មីៗបានច្រើនបំផុត គឺតាមរយៈតម្រូវអោយបង់លុយចូលផលិតកម្ម ដោយគ្រាន់តែប្រើដើមបើកអោយមានឈ្មោះជាផលិតកម្មតូចតាច ហើយដើរឃោសនាអោយតារាថ្មីៗបង់លុយពី៥០០ទៅច្រើនពាន់ដុល្លារជាថ្នូរនឹងអោយក្លាយខ្លួនជាតារាចម្រៀងដោយសន្យារចេញបទអោយប៉ុន្មានក្នុងមួយឆ្នាំ ជួយចេញMV អោយ និងឆបោកថានឹងជួយអោយឡើងប៉ុស្ដិ៍មានទីផ្សារជាដើម ប៉ុន្តែចុងក្រោយតារាថ្មីៗដែលចំណាយលុយទាំងនេះ បានត្រឹមតែចេញមួយបទកប់ចោល ឬមិនចេញតែម្ដង ដោយយកលេសបែបនេះបែបនោះ ហើយចុងក្រោយក៏រយាលនឹងការអត់ធ្មត់ ហើយត្រូវផលិតកម្មយកលេសថាមិនគោរពេការងារហើយឈប់ផលិតបទអោយ។ តារាវ័យក្មេងមិនតិចនាក់នោះទេ ត្រូវគេបោកលុយកាក់មិនថាអ្នកចង់ក្លាយខ្លួនជាអ្នកសម្ដែង ឬជាអ្នកចម្រៀង ខណៈដែលអ្នកខ្លះលះបង់ទាំងខ្លួនប្រាណបន្ថែមលើលុយផង ប៉ុន្តែចុងក្រោយបានត្រឹមតែខកចិត្ត។ យ៉ាងណាមិញ ក៏មានផលិតករមួយចំនួនពិតជាបានបើកផលិតកម្មជួយជ្រោមជ្រែងដល់តារាថ្មីៗ និងធ្វើសកម្មភាពជួយតារាដែលបង់លុយអោយក្លាយជាតារាអាជីពផ្ទុយពីនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here