វប្បធម៌ខ្មែរត្រូវបានបង្អួតយ៉ាងអណ្ដែត លើទឹកដីជប៉ុន

0

យោងតាមការបង្ហោះរបស់លោក នូ សុផេន ដែលត្រូវគេស្គាល់ថាជាអ្នកផលិតកម្មវប្បធម៌ប្រចាំនៅទូរទស្សន៍អប្សរា លោកបានបង្ហោះអោយដឹងពីមោទនភាពរបស់ខ្មែរគួរអោយសរសើរនៅលើទឹកដីប្រទេសជប៉ុន ជុំវិញការបង្អួតវប្បធម៌របស់ខ្មែរនៅក្នុងប្រទេសដីកោះដ៍ល្បីមួយនោះ។ នេះជាការបង្ហាញខ្លួនរបស់កម្ពុជាក្នុងព្រឹត្តិការណ៍Cambodian Week ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ក្នុងនាមដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។

លោកនូ សុផេន បញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍មួយនោះ ម្ចាស់ផ្ទះជប៉ុនបានតម្រូវអោយបណ្ដាប្រទេសចូលរួមរៀបចំបង្ហាញពីវប្បធម៌ មុខម្ហូប និងអត្តសញ្ញាណរបស់ខ្មែរយ៉ាងផុសផុលតែម្ដង ដោយសូម្បីតែទង់ជាតិក៏ត្រូវបានដាក់បង្ហាញនៅតាមដងផ្លូវ និងច្រកចូល ធ្វើអោយតំណាងសិល្បករខ្មែរដែលបានចូលរួមមានមោទនភាពយ៉ាងខ្លាំង។

អ្វីដែលលោកសប្បាយចិត្តគឺក្រុមការងារដែលបានដឹកនាំពីកម្ពុជាមានឱកាសរាំរបាំច្រើនទម្រង់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ខណៈដែលជនជាតិជប៉ុនក៏បានគ្រងឈុតរបស់ខ្មែរ ហើយជួយរាំរបាំខ្មែរ ធ្វើអោយកាន់តែមានការចាប់អារម្មណ៍ពីវប្បធម៌ខ្មែរទ្វេរដង។

លោកថានេះជាវត្តមានរបស់និស្សិតខ្មែរតាមរយៈសកលវិទ្យាល័យមួយ តែបានទំនាក់ទំនងអោយលោកជាអ្នករៀបចំទម្រង់សិល្បៈយកទៅបង្ហាញ ខណៈដែលក្នុងព្រឹត្តិការណ៍នោះ ទាំងតំណាងពីកម្ពុជា និងនិស្សិតរបស់បរទេស ក៏បានចូលរួមសម្ដែងក្នុងរឿងទុំទាវ ដើម្បីរំលេចពីអ្វីដែលជារបស់កម្ពុជាអោយអណ្ដែតឡើងលើសពីការរំពឹងទុក។ លោកថាសប្បាយចិត្តណាស់ ដែលសំលៀកបំពាក់បុរាណខ្មែរ របាំខ្មែរ និងអត្តសញ្ញាណខ្មែរត្រូវបានបង្អួតខ្លួនយ៉ាងសង្ហារនៅលើទឹកដីជប៉ុន ខណៈដែលព្រឹត្តិការណ៍នេះ លោកថាដ្បិតថាបាននឿយហត់ក្នុងការសម្រិតសម្រាំងសំលៀកបំពាក់ជួយដល់និស្សិតដែលត្រូវបានអញ្ជើញទៅ ដើម្បីអោយបង្ហាញទម្រង់សិល្បៈរបស់ខ្មែរដោយសុខចិត្តលះបង់ការងារក្នុងស្រុក ប៉ុន្តែលោកលោកថាពេញចិត្ត ជាពិសេសក្នុងពេលនិស្សិតតំណាងកម្ពុជាទាំំងនោះ សុទ្ធតែមានឆន្ទៈសម្ដែងរបាំ ច្រៀង និងសម្ដែងឈុតបុរាណ ដោយការតាំងចិត្តខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here