លេងស្ទីលចង់អស់ក្បាច់! រំដួលលិចទឹក ដល់ថ្នាក់យក…

0

ក្នុងពិធីខួប តារាសម្ដែងកញ្ញា ពេជ្រ អាវីហ្សា កាលពីថ្ងៃទី១៦ ឧសភា តារាម៉ូដែលលេចធ្លោរ កញ្ញា រំដួលលិចទឹក ដែលត្រូវគេកត់សម្គាល់ថាសម្បូរស្ទីលតែងខ្លួនប្លែកៗដែលតារាភាគច្រើននឹកមិនឃើញនោះ ត្រូវគេកត់សម្គាល់ថាដល់ថ្នាក់រកស្ទីលអោយប្លែកដើម្បីបង្អួតមហាជនលែងចង់ឃើញ។

នាងត្រូវគេឃើញបង្ហាញខ្លួនដោយម៉ូដមកុដច្នៃពីក្រដាស់ប្រាក់១០០រៀលដដែល ដែលធ្លាប់ពាក់បង្ហាញរាប់សិបដងរួចទៅហើយ និងដល់យកកំណាត់វាំងនន មកច្នៃដើម្បីអោយក្លាយជាម៉ូដ។ យ៉ាងណាមិញ នាងថាខ្លួនមិនមែនស្ទីលស្លៀកពាក់នោះទេ ប៉ុន្តែបណ្ដាលមកពីនាងមិនសូវមានពេលច្នៃម៉ូដអោយប្លែកៗផង និងមិនចង់យកម៉ូដដែលនាងច្នៃមានលក្ខណៈអស្ចារ្យដោយទឹកដៃរបស់ខ្លួន យកមកបង្ហាញក្នុងកម្មវិធីខួបកំណើតធម្មតាៗ។

កញ្ញា រំដួលលិចទឹក និយាយថា ក្នុងពិធីខួបកំណើតកញ្ញា ពេជ្រ អាវីហ្សា នាងពិតជារកអ្វីមកច្នៃម៉ូដដើម្បីអោយប្លែកភ្នែកមិនបានប្រាកដមែន ទើបនាងសម្រេចចិត្តយកកំណាត់វាំងននដែលនាងលែងប្រើ យកមកវ័ន្តៗលើរ៉ូបពណ៌ខ្មៅរបស់ខ្លួន ដើម្បីអោយបានម៉ូដថ្មី។ កញ្ញាថា ដោយសារតែកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងមានការអញ្ជើញនាងច្រើនពេក ទើបនាងរកពេលកែច្នៃម៉ូដសម្រាប់ចូលរួមមិនទាន់ ហើយត្រូវបង្ខំចិត្តពាក់មកុដដដែលៗបង្ហាញខ្លួន ដោយគ្រាន់តែប្ដូរម៉ូដសម្លៀកបំពាក់ ដែលសំលៀកបំពាក់ដែលនាងជ្រើសមកស្លៀកនោះ ក៏កើតចេញតែពីការយកនេះយកនោះមកច្នៃ។ កញ្ញាថាមកទល់ពេលនេះ កញ្ញា ចាប់ផ្ដើមរកម៉ូដសម្រាប់កម្មវិធីជប់លៀង និងខួបកំណើតលែងចង់ទាន់ហើយ ទើបនាងត្រូវតែច្នៃម៉ូដនេះម៉ូដនោះមកបន្ថែម ដូចជាករណីដែលនាងយកក្រណាត់វាំងនននាច្នៃនាពេលនេះ។

ប៉ុន្តែកញ្ញាថាសម្រាប់កម្មវិធីថ្នាក់ជាតិ និងកម្មវិធីធំៗ នាងមិនខ្វះម៉ូដប្លែកៗ ដើម្បីស្លៀកបង្ហាញនោះទេ ដោយគ្រាន់តែម៉ូដទាំងនោះ នាងមិនអាចស្លៀកសម្រាប់កម្មវិធីជប់លៀង និងខួបកំណើតប៉ុណ្ណោះ។ នាងនិយាយថា«បើកម្មវិធីឥលូវហ្នឹង(ខួប និងជប់លៀង)ច្រើនម្លឹងៗ តើរកម៉ូដណាស្លៀកទាន់ អ៉ីចឹងមានតែយករ៉ូប មកដាក់កំណាត់វាំងននវ័ន្តៗចឹងទៅ គឺរួចខ្លួនហើយ!»។

ប៉ុន្តែផ្ទុយពីការយល់ឃើញរបស់តារាស្រីរូបនេះ គេនៅតែឃើញមួយឈុត ដែលរំដួលលិចទឹកប្រាប់ថាច្នៃឡើងដើម្បីអោយបានតែរួចៗខ្លួន ក៏នៅតែស្រស់ស្អាត និងលេចធ្លោរនោះដែរ ជាពិសេសសម្រស់ពណ៌កំណាត់វាំងនន ដែលនាងយកមកដាក់លើរ៉ូប គឺមើលប្លែកមួយបែប។

ជាក់ស្ដែងក្នុងការបង្ហាញខ្លួនរបស់នាងនាយប់នោះ នាងទទួលបានការចាប់អារម្មណ៍សុំថតពីតារាសិល្បៈដូចគ្នាជាច្រើន បូករួមទាំងតារាល្បីៗ ដែលធ្លាប់តែរើសអើងនឹងភាពចម្លែកៗក្នុងការតែងខ្លួនរបស់នាងនាពេលកន្លងមកផង។ រំដួលលិចទឹកនិយាយថា ដរាបណាមិនមែនជាកម្មវិធីធំដុំ នាងមិនយកម៉ូដមកុដ និងម៉ូដសម្លៀកបំពាក់ល្អៗយកមកបង្ហាញនោះទេ ដើម្បីកុំអោយសាបការច្នៃប្រឌិតរបស់ខ្លួន ហើយក្រៅពីយកវាំងននមករុំៗអោយតែរួចមួយម៉ូដៗ នាងក៏អាចច្នៃអ្វីសាមញ្ញៗដើម្បីដោះស្រាយបែបនេះមួយពេលៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here