ចាន់ តារាទី សប្បាយចិត្តបានប៉ះ យស បូវណ្ណៈ

0

តាំងពីព្រឹកថ្ងៃទី៤ ធ្នូ តារាសម្ដែងជើងចាស់ លោក យស បូវណ្ណៈ ត្រូវគេឃើញលេចមុខសម្ដែងភ្លាមៗតែម្ដង នៅខាងក្រោយវត្តគោកឃ្លាង ដោយលោកត្រូវសម្ដែងក្នុងឆាកធំ ជាមួយនឹងដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី ក្នុងឆាកភ្លើងឆេះផ្ទះ រលេះរលួយរាងកាយ។ អ្នកនាង ចាន់ តារាទី បានបង្ហាញអារម្មណ៍រីករាយ ចំពោះឱកាសបានសម្ដែងជាមួយដៃគូចាស់រូបនេះយ៉ាងខ្លាំង ដោយអ្នកនាងបានទាំងហៅថា ការសម្ដែងនាពេលកន្លងមក មិនធ្វើអោយអ្នកនាងរំភើបដូចបានសម្ដែងក្នុងរឿង”លោកឳពុក” របស់មហាហង្ស នេះផង។

អ្នកនាង ចាន់ តារាទី និយាយថា អ្នកនាងកាលពីមុន គឺជាដៃគូសម្ដែង ជាមួយលោក យស បូវណ្ណៈ ច្រើនរឿងមកហើយ ដោយអ្នកនាង និងលោក មានអនុស្សាវរីយ៦ដិតដាមនឹងគ្នា មិនខុសពីបងប្អូននោះផង។ អ្នកនាងថា គ្រាន់តែបសនដឹងថា ផលិតកម្មមហាហង្ស អញ្ជើញអោយអ្នកនាងបានសម្ដែង ជាមួយលោក យស បូវណ្ណៈ គឺអ្នកនាងអត់គិតយូរទេ ដោយកាន់តែពេញចិត្តថែមទៀតនៅពេលដឹងថា អ្នកនាងត្រូវសម្ដែងជាតួម្ដាយយ៉សងកម្សត់ ខណៈដែលអ្នកនាង ត្រូវស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ ហើយទុកអោយលោក យស បូវណ្ណៈ ជាស្វាមី តស៑ូចិញ្ចឹមកូនស្រីតែម្នាក់ឯង។

លោកអ៊ិន សុភិន បានថ្លែងបញ្ជាក់ដែរថា លោក យស បូវណ្ណៈ មានពេលថតរឿង”លោកឳពុក” តែប្រមាណ២០ថ្ងៃ ប៉ុណ្ណោះ ទើបផលិតកម្មមហាហង្សសម្រុកចេញថតតែម្ដង ដោយការសម្ដែងលើកដំបូងរបស់អតីតារាល្បីល្បាញកាលពីអំឡុងឆ្នាំ៩០រូបនេះ គឺសម្ដែងក្នុងប្លង់ធំ ដែលមានតារាសម្ដែងរួមជាមួយច្រើននាក់ក្នុងឈុតត្រូវភ្លើងឆេះផ្ទះ។ នៅក្នុងប្លង់នេះ គឺជាប្លង់សំខាន់ជាងគេក្នុងរឿង ហើយក៍ជាប្លង់ដែលតម្រូវអោយលោកក្លាយជាបុរសពិការជើងព្រោះតែដើម្បីសង្គ្រោះជីវិតកូនស្រីនោះដែរ ប៉ុន្តែចុងក្រោយកូនស្រីរបស់លោក បែរជាធំដឹងក្ដី ដោយការប្រមាថលោកយស បូវណ្ណៈ ជាឳពុក ព្រោះតែលោកពិការ ក្រីក្រ មិនអាចអោយបាងលូយឆាយ ក្នុងពេលពេញវ័យទៅបាន។ លោកថាក្នុងរឿង”លោកឳពុក” មានតួអង្គឳពុក៣រូប ដោយលោក យស បូវណ្ណៈ គឺជាឳពុកដៃគូ ជាមួយអ្នកនាង ចាន់ តារាទី ហើយលោកក៍ជាតួឳពុកដែលឆ្លុះបញ្ចាំងពីទឹកចិត្តឳពុកកម្សត់មួយ ដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីអោយកូនស្រីបានល្អ គឺទោះជាលោកពិការ និងរកស៊ីលក់ដូរតាមរទេះ ដែលកូនស្រីមិនចង់ទទួលស្គាល់ជាឳពុក។

លោក យស បូវណ្ណៈ និយាយថា លោកសប្បាយចិត្តណាស់ ដែលបានសម្ដែងបើកឆាក ហើយសម្ដែងឆាកធំតែម្ដង ដែលលោកបានហៅឈុតឆាកនេះថា ជាឈុតដែលគ្រាន់តែអានសាច់រឿង គឺអួលដើមករចង់ស្រក់ទឹកភ្នែក។ ក្នុងនោះលោកក៍បានបញ្ជាក់ថា មិនមានការលំបាកនោះផង ដោយសារតែលោកសម្ដែងប៉ះចំដៃគូល្អៗ និងម្យ៉ាងមកពីលោកដ្បិតថាខានសម្ដែងច្រើនឆ្នាំតែអារម្មណ៍ និងបទពិសោធន៍គឺនៅតែដិតដាមក្នុងអារម្មណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here