មកទស្សនាទិដ្ឋភាពមង្គលការ ញ៉ែម សុគន្ធ

0

នៅថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨នេះ តារាសម្ដែងល្បីល្បាញលោក ញ៉ែម សុគន្ធ បានចូលរោងការយ៉ាងអធឹកអធម ជាមួយគូស្នេហ៍ស្រស់ស្អាត គឺ កញ្ញា ងួន កែវមល្លិកា ដោយមានតារាសិល្បៈជាច្រើននាក់ចូលរួមអបអរ តាំងពីពិធីហែរជំនូន និង កាត់សក់ឡើងទៅ។ នៅល្ងាចថ្ងៃនេះ មានការប៉ាន់យ៉ាងខ្លាំង ថាពិធីទទួលភ្ញៀវក្នុងមង្គលការរបស់លោក នឹងមានតារាសិល្បៈចូលរួមកុះករ កក្រើកពិភពសិល្បៈមិនអន់នោះទេ ដោយសារតែលោកគឺតារាសម្ដែង ល្បីល្បាញ និងមានទំនាក់ទំនងជាមួយតារាល្បីៗភាគច្រើន។ អ្វីដែលគួរសរសើរ គឺមង្គលការរបស់លោក មិនត្រឹមតែលាងជម្រះព័ត៍មានស្រលាញ់ភេទដូចគ្នា ដែលធ្លាប់កើតឡើងប៉ុណ្ណោះ តែក៍ធ្វើអោយមហាជនកោតសរសើរចំពោះលោកមិនតិចនោះទេ ដោយសារភរិយារបស់លោក ជានារីវ័យក្មេង ស្រស់ស្អាត ហើយជាកូនស្រីអ្នកសំបូរទ្រព្យមិនអន់នៅភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here