ពេជ្រ អាវីហ្សា ធ្វើខួបឆ្នាំនេះ មានបំណងប្រាថ្នា២

0

កាលពីយប់ថ្ងៃទី១៦ ឧសភា តារាសម្ដែងសាច់សខ្ចី កញ្ញា ពេជ្រ អាវីហ្សា បានធ្វើខួបយ៉ាងអធឹកអធមដើម្បីទទួលយកមួយឆ្នាំបន្ថែមពីលើអាយុរបស់ខ្លួន។

សម្រាប់ពិធីខួបលើកនេះកញ្ញាបានប្រកាសអោយដឹងនូវបំណង២ដែលចង់ធ្វើអោយសម្រេចខ្លាំងបំផុត នៅក្នុងជីវិត។

កញ្ញាពេជ្រ អាវីហ្សា បានថ្លែងក្នុងពិធីខួបកំណើតថា ចាប់តាំងពីបានប្រឡូកការងារសិល្បៈប្រមាណច្រើនឆ្នាំកន្លងមកនេះ សម្រាប់ការងារសិល្បៈ និងភាពល្បីល្បាញកញ្ញាទទួលបានស្កប់ស្កល់មកហើយ ដោយអាចនិយាយបានថាអ្វីដែលនាងទទួលបានបានជួយអោយជីវិតរបស់នាងមានភាពប្រសើរនោះផង។

ក្នុងនោះសូម្បីតែភាពឡូយឆាយក៏នាងបានស្គាល់សឹងមិនស្គាល់នូវផ្នែកណាមួយនោះដែរ បូករួមទាំងការដើរកម្សាន្ត និងភាពស៊ីវិល័យ ដើម្បីអោយនាងបានស្មើមុខស្មើមាត់ជាមួយនឹងគេផង។ យ៉ាងណាមិញ នាងថាបំណងធំ២ដែលនាងមិនទាន់បានសម្រេចគឺ ឱកាសទិញផ្ទះធំទ្រនំខ្ពស់ដើម្បីអោយឪពុកម្ដាយបានរស់នៅស្រុកស្រួល និងជីវិតគូស្រករមួយពិតប្រាកដ ដើម្បីអោយឪពុកម្ដាយរបស់នាងអស់ការបារម្ភ។ បើទោះជានាងប្រកាសថាមិនទាន់ចង់បានស្វាមីជាប់ដៃជាប់ជើងនៅឡើយ ប៉ុន្តែនាងនៅតែប្រាថ្នាជីវិតមួយនេះ ដើម្បីភាពកក់ក្ដៅក្នុងជីវិត និងដើម្បីជាបង្អែកក្នុងការបង្កើតនូវភាពកក់ក្ដៅ។ យ៉ាងណាមិញ ដរាបណានាងមិនទាន់មានលទ្ធភាពទិញផ្ទះធំទ្រនំខ្ពស់ ហើយបើកសម្ពោធអោយម្ដាយឪពុកនាងបានរស់នៅហ៊ឹកហ៊ាក់ទេនោះ គឺនាងមិនទាន់អាចចូលរោងការជាមួយបុរសណាម្នាក់បានទេ ទើបនាងចិញ្ចឹមប៉ងប្រាថ្នាបំណងធំ២ គឺសុំអោយនាងមានលុយទិញផ្ទះធំសម្រាប់គ្រួសារ និងសុំអោយខ្លួនបានជួបស្វាមីដែលមានគុណធម៌ ហើយអាចអោយនាងផ្ញើជីវិតដោយកកក់ក្ដៅបាន។ នាងថាខ្លួនផ្លុំទៀនឆ្នាំនេះ ចង់បានតែ២នេះគត់ ដោយបានទាំងគិតថាដរាបណាក្ដីប្រាថ្នាមិនទាន់សម្រេចនោះទេ គឺគោលដៅនៅក្នុងជិវិត មិនទាន់ជោគជ័យឡើយ។

ជាមួយនឹងការប្រកាសអោយដឹងនូវបំណងប្រាថ្នាទាំង២ ពេជ្រ អាវីហ្សា មិនបានបញ្ជាក់ថាតើមកទល់ពេលនេះ នាងមានគូស្នេហ៍ជំនួសបុរសឃោឃៅ ដែលគេស្គាល់ថាជាសាច់ថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព ដែលវាយតប់នាងរហូតបង្កជារបួស្នាមនោះនៅឡើយទេ ដោយនាងគ្រាន់តែបានប្រកាសថាមានអ្នកស្រឡាញ់ហើយ តែនាងកំពុងពិចារណា និងថារង់ចាំអោយនាងសន្សំលុយទិញបានផ្ទះមួយជំនួសផ្ទះជាន់លើដែលនាងរស់នៅសព្វថ្ងៃនេះសិន ទើបនាងសម្រេចចិត្តជម្រើសយកម្នាក់ដើម្បីរៀបការ។

នៅក្នុងពិធីខួបរបស់នាងនៅក្នុងយប់នោះ តារាសិល្បៈមិនច្រើននោះទេបង្ហាញខ្លួន ដោយសារតែនាងប្រាប់ថាអញ្ជើញតែតារាៗដែលជិតស្និទ្ធិគ្នាអោយធ្វើជាភ្ញៀវកិត្តិយស។ តារាៗដែលបង្ហាញខ្លួននៅក្នុងថ្ងៃនោះ រួមមាន កញ្ញា ដេនីក្វាន់, កញ្ញាយ៉េយ៉េ, កញ្ញាផេនខេក, កញ្ញា ស៊ីងស៊ីង, អ្នកនាងលី ចាន់សីហា, កញ្ញារំដួលលិចទឹក, លោកសេម ម៉ាកូ តារាចម្រៀង, កញ្ញាផន ស្រីខួច, លោកសន សុវណ្ណារ៉ា ពិធីករ, លោកង៉ែត សុភ័ក្រ្ត តារាសម្ដែង, កញ្ញាភី សម័យ តារាសម្ដែង, និងតារាសម្ដែងថ្មីៗមួយចំនួនផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here