សាន ផានិត និង អ្នករួមជំនាន់ នៅនឹកគុណថៅកែ RSK

0

ចាត់ទុកថា គឺជាទង្វើដ៏គួរអោយសរសើរ ដែលតារាសិល្បៈរួមជំនាន់ ក្រោមការបំផុសគំនិត ដោយលោក សាន ផានិត និង តារាចម្រៀង លោក ឈឿន ឧត្តម នៅតែនឹកគុណដល់ម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ RSK ដោយពួកគេចាត់ទុកថា គឺជាម្ចាស់ផលិតកម្មដែលបានជួយអោយខ្លួនបានល្បី នៅក្នុងវិស័យសិល្បៈ។

លោក សាន ផានិត លោក ឈឿន ឧត្តម អ្នកនាង យក់ ឋិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដែត លោក ហង្ស ឧត្តមម៉ានី លោក ហម ឈរ៉ា និង តារាសិល្បៈមួយចំនួន បានរៀបចំពិធីជួបជុំ ជាការដឹងគុណដល់លោកស្រី សួគ៌ វ៉ាន់នី ដែលជាថៅកែផលិតកម្មរស្មីស្ទឹងសង្កែ បើទោះជាលោកស្រី បានបិទផលិតកម្មជាយូរមកហើយ។

ជំនួបសិល្បកររួមជំនាន់ដែលលោក សាន ផានិត និង លោក ឈឿន ឧត្តម បានបំផុសឡើងនេះ គឺជាកាយវិការដ៏ល្អ ក្នុងនាមជាអ្នកសិល្បៈ ដែលមានភាពកត្តញ្ញូ ចំពោះអ្នកជួយអោយខ្លួនបានល្បី មិនថា ក្នុងនាមជាអ្នកចម្រៀង និង ក្នុងនាមជាតារាសម្ដែង។

លោកសាន ផានិត ក៏បានបង្ហោះអរគុណ ដល់ លោកឧកញ្ញ៉ា ហេង ឡុង និង រៀមច្បងតារាសំដែងបានចូលសំដែងពីចំណាប់អារម្មណ៍គាំទ្រកម្មវិធីមួយនេះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ផលិតកររមច្បងរូបនេះ។