ប៊េប៊ី សឿងណាស់ អត់ខ្វល់កុងត្រា (មានវីដេអូ)

0

បន្ទាប់ពីអាជីពចម្រៀងមានការស្ទុះឡើង តារាសម្ដែង ដែលត្រូវគេស្គាល់ថា ជាពិធីការិនីសំបូរវោហារស័ព្ទ និង ស្រស់ស្អាតផង ត្រូវបានគេអះអាងថា មានផលិតកម្មចម្រៀងតូចធំជាច្រើន ទាក់ទងយកនាងជាតារាចម្រៀងកុងត្រា។ ប៉ុន្តែលទ្ធផលចុងក្រោយ តារាស្រីស្រស់សោភារូបនេះ នៅតែសឿងមិនធ្វើការពិចារណា។

កញ្ញា ប៊េប៊ី បានទទួលស្គាល់ថា នាងពិតជាមានផលិតកម្មចម្រៀងច្រើនមែនទាក់ទងអោយនាងទៅធ្វើជាតារាចមហរៀងកុងត្រា ដោយក្នុងចំណោមនោះក៍មានផលិតកម្មធំមួយផងដែរ ប៉ុន្តែនាងថាអត់ទទួលយកទេដោយសារតែមានហេតុផល។ នាងនៅជាតារាចម្រៀងឯករាជ្យ ធ្វើអោយនាងមិនមានថ្ងៃសម្រាកនឹងទទួលច្រៀងផង បើហ៑ានតែចូលកុងត្រា ហើយមានផលិតកម្មតម្រូវការងារនោះ គឺពិតជាធ្វើអោយនាងមិនអាចបំពេញការងារនោះបាន។ ជាមួយនឹងហេតុផលនេះហើយដែលនាងប្រកាសថា មិនទទួលកុងត្រាទេ បើទោះការច្រានចោលរបស់នាង អាចអោយនាងល្អក់កករនឹងផលិតកម្មនោះ ហើយនៅពេលចង់ទទួលច្រៀងអោយវិញ មិនអាចអោយគេទទួលនាង។ ប៊េបី បានថ្លែងនៅក្រោយឆាកតន្ត្រីបន្តផ្ទាល់”Carabao TV5 Spark Concert” កាលពីថ្ងៃទី១៣ ឩសភា ថា មិនក្រោមម៥ថ្ងៃនោះទេក្នុងមួយសប្ដាហ៍ ដែលនាងចេញច្រៀងតាមខេត្ត ដោយមិនរាប់ការងារពិធីការិនីនោះផង ទើបនាងមិនមានពេលទទួលសម្ដែងរឿង និងMVហើយមានការយល់ច្រឡំថានាងឈប់សម្ដែង។

ប៊េបី បន្តថា នាងមិនទាន់អាចពិចារណាហក់ចូលផលិតកម្មណាមួយកើតទេ បើទោះជាការហក់ចូលពេលនេះ អាចធ្វើអោយអាជីពចម្រៀងរបស់នាងហក់ឡើង។ ក្នុងការបង្ហាញខ្លួននោះ នាងបកស្រាយបទចម្រៀង៤បទ ស្លូ១ញាក់៣ ដោយបទចម្រៀងរបស់នាង គឺមិនចាញ់តារាផលិតកម្មធំៗនោះ ជាពិសេសក្បាច់រាំតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here