រន្ធត់ណាស់ ឪពុក ឆៃលី ដាឡែន សុខៗគាំងបេះដូងស្លាប់

0

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីមានការបង្ហោះថាឪពុករបស់អ្នកនាង ឆៃលី ដាឡែន បានទទួលមរណភាព ទាំងលោកស្ថិតនៅរាងកាយរឹងមាំ មិនទ្រុឌទ្រោមដូចមនុស្សចាស់ធម្មតា។ ស្ថិតក្នុងវ័យ៦៨ឆ្នាំ លោកគឺជាម្ចាស់វង់តតន្ត្រីល្បីឈ្មោះប្រចាំនៅខេត្តបាត់ដំបង និងមានសកម្មភាពសកម្មចេញភ្លេងមិនដូចមនុស្សមានសុខភាពខ្សោយនោះទេ ទើបសូម្បីតែអ្នកស្គាល់រាប់អានអ្នកនាង ឆៃលី ដាឡែន ក៏រន្ធត់ចិត្តនៅពេលលោក មឿន ឆៃ ជាឪពុកស្រាប់តែមានដំណឹងគាំងបេះដូងស្លាប់កាលពីយប់ថ្ងៃទី២៧ វិច្ឆិកា កាលពីម៉ោង១០ និង២០នាទីនោះ។

អ្នកនាង ឆៃលី ដាឡែន ដែលមានឈ្មោះកំណើតថា មឿន ម៉ាឡែន ថ្លែងទាំងរន្ធត់ថា អ្នកនាងពិតជាមិនអាចទទួលយកបាន ក្នុងពេលដែលឪពុករបស់អ្នកនាងដែលមានសុខភាពល្អមិនដែលមានបញ្ហាសុខភាពអ្វីពីមុនទាល់តែសោះ បែរជាទទួលមរណភាពដោយគាំងបេះដូងក្នុងវ័យ៦៨ធ្វើអោយគ្រួសាររបស់អ្នកនាងសឹងតែមិនទទួលយកបាន។ អ្នកនាងថាខ្លួនចេញពីភ្នំពេញទាំងយប់ ដោយទើបមកដល់ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ដើម្បីរៀបចំបុណ្យសពអោយឪពុក។ អ្នកនាងថាសពឪពុកនឹងតម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង រហូតដល់ថ្ងៃសុក្រទី៣០ វិច្ឆិកា នឹងកំណត់បូជា ដោយអ្នកនាងស្នើអោយសាច់ញាតិបងប្អូន និងតារាសិល្បៈចូលរួមតាមការគួរ ដើម្បីជូនដំណើរឪពុកនាងលើកចុងក្រោយ ក្នុងគ្រាដែលឪពុកក៏មានស្នាដៃក្នុងវិស័យសិល្បៈ ដោយបានបណ្ដុះតារាចម្រៀងមិនតិចនាក់កន្លងមក តាមរយៈការបង្កើតវង់តន្ត្រីប្រចាំនៅខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here