អ្នកគ្រូ សាត ស្រីពៅ បើកសាខាថ្មី ក្នុងខួប៤ឆ្នាំ

0

ដើមខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គ្លីនិក SP និង ផលិតផល SP របស់អ្នកគ្រូសាត ស្រីពៅ មិនត្រឹមតែអបអរខួប៤ឆ្នាំ នៃការបង្កើតឡើងតែប៉ុណ្ណោះទេ តែក៏មានការបើកសម្ពោធសាខាថ្មីមួយកន្លែង ដើម្បីបំពេញតម្រូវការអតិថិជនផងដែរ។

សាខាថ្មីនេះ គឺជាបន្ទប់ប្រឹក្សាសុខភាពផលិតផល អេសភី ដែលបានបើកសម្ពោធកាលពីថ្ងៃទី៩ វិច្ឆិកា នៅទីតាំង : ផ្ទះលេខ 121E ផ្លូវជាតិ6A ភូមិមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្តមានសាខានេះ គឺដើម្បីអោយអតិថិជន កាន់តែមានជម្រើសទីតាំងច្រើន ក្នុងការទៅពិនិត្យសុខភាព ជាពិសេសសុខភាពបន្តពូជ និង សុខភាពផ្លូវភេទ និង ដើម្បីសម្រេចផែនការបើកសាខាថ្មីអោយបានក្នុងខួបឆ្នាំនេះ។

ការបើកសម្ពោធនេះ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលអ្នកគ្រូ សាត ស្រីពៅ ទើបតែនាំកូនក្រុមទៅដើរទស្សនកិច្ច និង កាត់នំជុំគ្នាយ៉ាងសប្បាយ ដើម្បីជាការអបអរខួប៤ឆ្នាំ របស់ SP ។

នេះក៏ចាត់ទុកថាគឺជាជោគជ័យមួយដ៏ធំផងដែរ បន្ទាប់ពីអ្នកគ្រូក៏បានប្រឹក្សា និង ផ្ដល់ផលិតផលជួយអោយស្ត្រីក្បែរនឹង៥ពាន់ ដែលពិបាកមានកូន អោយមានកូនតាមបែបធម្មជាតិ ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here