G-Devith និង Sting អបអរសាទរមហោស្រពតន្រ្តីដ៏ធំមានអ្នកចូលរួមរហូតដល់ទៅ ១ មុឺននាក់

0

 

កាលពីល្ងាចម្សិលមិញនេះ លោក ជី ដេវីត និង Sting បានរៀបចំពិធីជប់លៀងបែប Private ជាមួយនឹងសិល្បករ សិល្បការិនី និង អ្នកគាំទ្រដើម្បីអបអរសាទរការរៀបចំមហោស្រពដ៏ធំ Sting Musicverse Festival ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។
 
នៅក្នុងពិធីជបង់លៀងនេះក៏មានការចូលរួមពីសិល្បករ និង សិល្បការិនីដែលនឹងមានវត្តមាននៅលើកឆាកតន្រ្តីដ៏ធំនេះផងដែរដូចជា ថេណា ស៊ូលី ផេង វី ឌីណែត STEP Mina Jah Deth Above50k Redking និង Zento។
 
មហោស្រព Sting Musicverse Festival នឹងធ្វើឡើងនៅថ្ងៃទី ១២ វិច្ឆិការខាងមុខនេះ នៅទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង 2 រសៀលរហូតដល់ម៉ោង ១០ យប់។
 
តាមការបញ្ចាក់របស់ G-Devith មហោស្រពតន្រ្តីដ៏ធំនេះរំពឹងនឹងមានអ្នកចូលរួមសរុបរហូតទៅដល់ ១ មុឺននាក់ ហើយនាពេលនេះសំបុត្រដែលបានដាក់លក់នឹងលក់អស់មុនការរំពឹងទុកទៅទៀត។
 
ក្រៅពីវត្តមានរបស់សិល្បការ សិល្បការិនីក្នុងស្រុកដែលនឹងសម្តែងនៅលើឆាកតន្រ្តីដ៏ធំនេះក៏មានការចូលរួមសិល្បករអន្តរជាតិផងដែរ ដូចជា DJ Soda មកពីប្រទេស កូរ៉េ និង URBOYTJ មកពីប្រទេសថៃ។

គួរបញ្ចាក់ផងដែរថា Sting Muiscverse Festival គឺជាការសហការគ្នារៀបចំរវាង Sting និង G-Devith ដើម្បីបង្កើតមហោស្រពតន្រ្តីដ៏ធំនេះឡើងដែលការរៀបចំកម្មវិធីនេះឡើងបានចំណាយពេលរហូតដល់ទៅ ៦ ខែឯណោះ។


 

LEAVE A REPLY

Please enter your comment!
Please enter your name here