កូនខ្មែរអស្ចារ្យ G-Devith និង ទេព បូព្រឹក្ស លេចវត្តមានយ៉ាងភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍ Fashion Week នៅ Italy

0


មានការភ្ញាក់ផ្អើលមិនតិចឡើយខណៈគូស្នេហ៍តារាចម្រៀង Rap លោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានដឹកដៃគ្នាចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំលំដាប់អន្តរជាតិ Fashion Week Spring/ Summer 2024 នៅឯទីក្រុងមីឡាន ប្រទេសអ៉ីតាលី នេះបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំងពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

អ្វីដែលគួរឱ្យកត់សម្គាល់ លោក G-Devith និង អ្នក ទេព បូព្រឹក្ស ត្រូវបានប្រេន D&G អញ្ជើញអ្នកទាំងពីរ ជាភ្ញៀវកត្តិយសឲ្យចូលរួមក្នុងកម្មវិធី Milan Fashion Week Spring/ Summer 2024 ដែលជាកម្មវិធី Fashion ធំបំផុតមួយប្រចាំឆ្នាំ និង មានវត្តមានតារាអន្តរជាតិល្បីៗជាច្រើនក្នុងរដូវកាលនេះ ដូចជា Cara Delevinge, Emma Watson, Scarlet Jonhansson និង Jade Smith ជាដើម។

គួរបញ្ចាក់ផងដែរថា ជីដេវីត និង អ្នកនាងទេព បូព្រឹក្ស គឺជាតារាចម្រៀងរ៉េបខ្មែរដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធី Fashion Week Spring/ Summer 2024នេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here